ទស្សនិកជនទូទៅ ពិតជាមិនទាន់ភ្លេចទេមើលទៅ នូវ អតីតតារាសម្តែងប្រុសដ៏សង្ហា និងល្បីម្នាក់ឈ្មោះ ស៊ុក សុភា នោះ ហើយលោក ក៏ធ្លាប់បានសម្តែងជាតួឯកប្រុស ក្នុងរឿង «ទុំទាវ» ផងដែរ ដោយរឿងនេះផ្ទុះការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស ទោះមើលប៉ុន្មានដងក៏ដោយ ក៏នៅតែល្អមើល។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលលោកបានសម្រេចចិត្តបោះបង់ជីវិត ជាអ្នកសិល្បៈ ហើយបានរៀបការ និងសាងគ្រួសារជាមួយភរិយាជាទីស្រលាញ់ ទៅរស់នៅឯ ប្រទេសអូស្ត្រាលី យ៉ាងមានសុភមង្គល។
លុះមកដល់ ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១ ភរិយា របស់លោក បានប្រកាសដំណឹងដ៏សែនភ្ញាក់ផ្អើលមួយថា “សុំជូនដំណឹងដល់បងប្អូនទាំងអស់គ្នា អោយបានដឹងថា៖ ខ្ញុំនិង ស៊ុក សុភា លែងលះគ្នាហើយ ដូច្នេះចាប់ពីថ្ងៃនេះទៅ គាត់ធ្វើអ្វីជាសិទ្ធរបស់គាត់ រីឯខ្ញុំក៏ជាសិទ្ធរបស់ខ្ញុំ។ មូលហេតុ សុំមិនបកស្រាយ មានតែពាក្យថា ឆ្អែត!”។
ស្រាប់តែ មុននេះបន្តិច នាថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២២ ហ្វេនៗ ភ្ញាក់ព្រឺត ក្រោយឃើញ អ្នកទំាងពីរ ត្រូវគ្នាវិញហើយ ធ្វើឲ្យម្នាក់ៗ សម្តែងក្តីរំភើបយ៉ាងខ្លាំង។ ក្នុងនោះ លោក ស៊ុក សុភា បានបង្ហោះរូបភាព ប៉ុន្មានសន្លឹក ពីការសកម្មភាព call វីដេអូ ជាមួយ ភរិយា រួច បញ្ជាក់ថា “ខលវីដេអូ ជាមួយប្រពន្ធខ្លះ កុំអោយភ្លេចមុខ ប្រពន្ធខ្ញុំ ពេលប្ដីខលនិយាយម្ដងៗ បិទមាត់មិនជិតទេ”។
ក្រោយឃើញបែបនេះ អ្នកគាំទ្រជាច្រើនមិនចាំយូរទេ បានចូល comment ភ្លាមៗថា ៖ So sweet ណាស់ ឃើញបងទាំងពីអ៊ីចឹង ហ្វេនៗសប្បាយចិត្តណាស់, សង្ស័យតាមស្រឡាញ់ប្រពន្ធ ខ្លួនឯង ម្តងទៀតហើយមើលទៅបង, Congratulations អូន, cute ណាស់, អ៊ីចឹងត្រូវគ្នាវិញហើយ, សប្បាយចិត្តណាស់ដែលបងត្រូវគ្នាវិញ, ត្រេកអរជំនួសអូន។
នៅពាក្យជាច្រើនទៀត ដែលបង្ហាញពីក្តីរំភើបយ៉ាងខ្លាំង ក្រោយឃើញ លោក ស៊ុក សុភា និងភរិយា ត្រូវគ្នាវិញបែបនេះ។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖