កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ គេឃើញ ម្វាស់ហ្វេសប៊ុកមួយ ឈ្មោះ Phun Sereysoaphorn បានបង្ហោះវីដអូ ដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសកម្មភាប សត្វពស់ដ៏ធំមួយក្បាល ដែលវាបានចូលសំងំ ក្នុងនៅម៉ាស៊ីនរថយន្ត។
ម្វាស់ហ្វេសប៊ុកនេះ បានភ្ជាប់សារខ្លីមួយថា “យកឡានមកឆៀក ចាំបាច់យកពស់ថ្លាន់ មកឆៀកធ្វើអីពូ…”។ ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងស៊ែរវីដេអូនេះ ដល់ទៅរាប់រយឯណោះ។ ក្នុងនោះ ក៏មានអ្នកខ្លះបានចូល comment ភ្លាមៗថា
ចុមធំទៀត, អាហ្នឹង បានឆៀកឆាប់ជាប់, វាខ្ចិលដើរ ចង់ជិះឡានម្ដងបង, មានលាភធំហើយបង, ដល់ឆ្នាំត្រូវធ្វើឆៀកហើយ មកដល់គេអត់ឆៀកអោយទៀត។ មានម្នាក់ទៀត បានសួរថា “ពស់ថ្លាន់ចូលឡានណាគេអូន?” ភ្លាមៗនោះ ម្ចាស់ហ្វេសប៊ុកខាងលើបានឆ្លើយថា “ឡានគេមកឆៀក នៅក្រសួងព្រឹកម៉ិញ”។
តោះដើម្បី កុំឲ្យខាតពេលយូរ សូមមើល វីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖