ឮហើយរំភើបណាស់! ភ្ញៀវទេសចរ ដែលចុះពីនាវា Westerdam សន្យាថា នឹងនាំមិត្តភក្តិមកលេងកម្ពុជា និងទស្សនាប្រាសាទអង្គរវត្តនៅពេលក្រោយទៀត ហើយថែមទាំង…

នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បើយោងតាមរយៈហ្វេសប៊ុក ក្រសួងទេសចរណ៍ បានប្រាប់ឲ្យដឹងថា ភ្ញៀវទេសចរ ដែលចុះពីនាវា Westerdam នៅខេត្តព្រះសីហនុ សន្យាថា នឹងនាំមិត្តភក្តិមកលេងកម្ពុជា និងទស្សនាប្រាសាទអង្គរវត្តនៅពេលក្រោយទៀត ហើយថែមទាំង រាយការណ៍ជូនរដ្ឋាភិបាល និងមិត្តរបស់ពួកគាត់អំពីកម្ពុជាដ៏ស្រស់ស្អាត និងបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជា។ ហ្វេសប៊ុកដដែលបញ្ជាក់បន្ថែមថា៖

“(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំប្រតិភូក្រសួងចេញទៅសួរសុខទុក្ខភ្ញៀវទេសចរជាច្រើន ដែលកំពុងស្នាក់នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ក្រោយពីពួកគេចុះពីនាវា Westerdam នៅខេត្តព្រះសីហនុ។

ជាមួយនឹងទឹកមុខញញឹមរួសរាយរាក់ទាក់ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញនូវភាពស្និទ្ធស្នាលគួរជាទីរីករាយចំពោះភ្ញៀវទេសចរ ខណៈសារស័ព្ទ Thank you very much (សូមអរគុណជាអនេក) ក៏បន្លឺឡើងតបត្រលប់មកលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាមកវិញ រីឯលោករដ្ឋមន្ត្រីក៏បានជូនពរឱ្យការស្នាក់របស់ភ្ញៀវទាំងនោះសូមប្រកបដោយរីករាយវិញដែរ។

ក្រោយការសម្ដែងនូវការស្វាគមន៍ និងសួរសុខទុក្ខនេះហើយ ឯកឧត្តម ថោង ខុន បានថ្លែងការស្វាគមន៍យ៉ាងកក់ក្តៅ និងរួសរាយរាក់ទាក់
របស់កម្ពុជា ក៏ដូចជាការទទួលបដិសណ្ឋារកិច្ចដ៏ល្អរបស់សណ្ឋាគារ ភ្ញៀវទាំងអស់សុទ្ធមានការ ពេញចិត្តយ៉ាងខ្លាំង និងគោរពអរគុណចំពោះ ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ចំពោះពួកគេតាំងពីនៅលើនាវារហូតដល់កន្លែងស្នាក់នៅក្នុងរាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា «ភ្ញៀវទាំងអស់បានសន្យាថា នឹងរាយការណ៍ជូនរដ្ឋាភិបាល និងមិត្តរបស់ពួកគាត់អំពីកម្ពុជាដ៏ស្រស់ស្អាត និងបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជា ហើយសន្យាថា នឹងនាំមិត្តភក្តិមកលេងកម្ពុជា និងទស្សនាប្រាសាទអង្គរវត្តនៅពេលក្រោយទៀត»។

ព្រមជាមួយនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់អ្នកគ្រប់គ្រងសណ្ឋាគារ សូមឱ្យយកចិត្តទុកដាក់ផ្តល់បដិសណ្ឋារកិច្ចឱ្យបានល្អបន្ថែមទៀតដល់ភ្ញៀវទាំងនោះ។ សូមជម្រាបថា ភ្ញៀវទេសចរបរទេស និងក្រុម នាវិកដែលចេញពីនាវា Westerdam ដែលកំពុងស្នាក់នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញមានចំនួន ៥៩៨នាក់ ដែលនឹងធ្វើដំណើរនិវត្តន៍ទៅកាន់ប្រទេសរៀងខ្លួនជាបន្តបន្ទាប់ចាប់ពីយប់ថ្ងៃអង្គារនេះ៕”៕

Related posts

Leave a Comment