សូមរំលឹកឡើងវិញបន្តិចផងដែរថា លោក ព្រាប សុវត្ថិ គឺជា កំពូលតារាចម្រៀង ដ៏ល្បីឈ្មោះម្នាក់ ប្រចាំផលិតកម្ម Galaxy Navatra មានបទចម្រៀងពីរោះៗមិនតិចទេ របស់លោក នៅតែទទួលបាន ការគាំទ្រយ៉ាងខ្លាំង ដដែល និងឃើញមានហ្វេនៗ ក៏ដូចជា ជាអ្នកចម្រៀង ភាគច្រើន យកទៅច្រៀងលេងកម្សាន្ត តាមទីកន្លែងផ្សេងៗ មិនដែលដាច់ឡើយ ជាពិសេស បទនោសញ្ចេតនាតែម្តង។
លោក បានរៀបការ ជាមួយនារីម្នាក់ ឈ្មោះ ឡុង ស្រីមុំ តាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ នៅទីក្រុងភ្នំពេញ ហើយពេលនេះ អ្នកទំាងពីរមានកូនធំៗអស់ហើយ សុទ្ធតែប្រុសតែម្តង ចំនួន ៣ នាក់ ទី១ឈ្មោះ សុវត្ថិ មុនីវណ្ណ ប្រុសកណ្តាលឈ្មោះ សុវត្ថិ មុនីនាគ និងប្រុសពៅឈ្មោះ សុវត្ថិ សិរីវឌ្ឍ។
មកដល់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ អ្នកគាំទ្រ ភ្ញាក់ព្រឺត ក្រោយទទួលបានដំណឹងថា លោក ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ដល់គោរមងារជា «ឧកញ៉ា»។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២២ ឧកញ៉ា ព្រាប សុវត្ថិ បានបង្ហោះវីដេអូមួយ បានជួបតារាល្បីៗ និងមិត្តធ្លាប់ នៅផលិតកម្ មរស្មីហង្សមាស ជាមួយគ្នាទៀត ដោយបង្ហាញ ពីការស្និតស្នាល រាក់ទាក់ មើលទៅពិតជាដូចគ្រួសារតែមួយអ៊ីចឹង។ តារាទំាងនោះមានដូចជា៖
ពិធិការិនី ហ៊ិន ចាន់នីរ័ត្ន, ពិធីករ ជា វណ្ណារិទ្ធ, តារាចម្រៀងដ៏ល្បី ឱក សុគន្ធកញ្ញា, តារាចម្រៀង ឆន សុវណ្ណារាជ។ រួមនិងតារាជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ឆ្លៀតក្នុងឱកាសពេលនោះ ឧកញ៉ា ព្រាប សុវត្ថិ បានភ្ជាប់សារខ្លីមួយថា “ជួបគ្នាហើយ ពិតជាធ្វើអោយបង នឹកឃើញអនុស្សាវរីយ៍ល្អៗ ជាមួយគ្នាណាស់ នឹកប្អូនៗ ពេញបេះដូងបង”។
មើលវីដេអូ និងអានសារដ៏រំជួលបេះដូងនេះរួច ហ្វេនៗ មិនតិចនាក់ទេ បានចូល comment ព្រាតថា ៖ អាយដល, មនុស្សល្អ នឹងមានតម្លៃ ដូចបង ព្រាប សុវត្ថិ គឺទៅដល់ណា មានពន្លឺដល់នោះ,
អត់ចាស់សោះបងស្នាយ, សែនគោរព សែនស្រលាញ់ លោកពូ idol តាំងពីខ្ញុំនៅក្មេងរហូតមកដល់ឥឡូវខ្ញុំមុខចាស់ ជាងលោកពូ ទៅទៀត, ឆ្ងល់ណាស់ តាំងពីខ្ញុំនៅតូច ដល់ឥឡូវ បងស្នាយមិនចាស់សោះ អ៊ីចឹង, នៅនេះម៉ាក់ក្មេក។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
បើអត់ឮសំឡេង អាចទស្សនាតាមរយៈ link មួយនេះ ក៏បាន https://fb.watch/cLzbhfR-mt/