កាលពី រាត្រី នាថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២២ កម្មវិធី ប្រឡងចម្រៀង លំដាប់ថ្នាក់ ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Theater Round បានឈានដល់ ជុំទី 2 ហើយ ដែលរៀបចំ និងប្រព្រឹត្ត ធ្វើឡើងនៅ សណ្ឋាគារ Rosewood Phnom Penh ក្នុងអគារ ដ៏ខ្ពស់ស្កឹមស្កៃ Vattanac Capital។
បើឆាកបង្ហាញភ្លាម គ្រប់គ្នា ឡើងភ្ញាក់ ដោយសារទីនេះ មើលទៅ ពិតជាប្លែកភ្នែកណាស់ ដែលស្ថិតក្នុងស្ថានភាព បែប Gala Dinner យ៉ាងប្រណិត និងទាក់ភ្នែកបំផុត។ មិនត្រឹមតែប៉ុណ្ណោះទេ បេក្ខជនទំាងអស់ បានធ្វើការតុបតែងមួយតួខ្លួន ឡើងទាក់ភ្នែក ដូចមនុស្សពីរផ្សេងគ្នា កាលចូលប្រឡងដំបូង និងនៅក្នុងវគ្គ Theater Round ជុំទី 2 នេះ ពិសេស ម្នាក់ៗ បានបន្ថែមនូវកាយវិការ ការផ្តោះផ្តងពាក្យសំដី លេងសើចដាក់គ្នា រឹតតែធ្វើឲ្យ បរិយាកាសទីនោះ កាន់តែអធិកអធម ថែមទៀតផង។
ឆ្លៀតពេលនោះ មានមួយគូទៀត ឈ្មោះ គីមសុង និង ចាន់ធា បានជ្រើសរើសបទ “ម្លប់ស្នាយម្លប់ស្នេហ៍” មកធ្វើការប្រកួត ក្នុងយប់ដ៏សែន រ៉ូមែនទិចនេះ ស្តាប់ហើយ ពិតជាមានអារម្មណ៍លង់តាមបាត់ទៅហើយ ពិសេសទឹកដមសំនៀងរបស់ អ្នកទំាងពីរ ពិតជាស៊ីគ្នាខ្លាំងណាស់។
ហ្វេនៗខ្លះមើលរួច បាននាំគ្នានិយាយត្រង់ៗថា ៖ គីមសុងធ្វើបានល្អ, សុវត្ថិទី២, គីមសុង ប្អូនដាក់សំឡេងថ្នមអស់ បានល្អ អត់ភ្លាត់ ឬភ្លៀវទេ តឹងក៏បាន ធូរក៏បាន, ខាងប្រុសសំឡេងស្រដៀង បងព្រាប សុវត្ថិ ខាងស្រី សំឡេងស្រដៀង បងខួច,
ចូលចិត្តស្ដាប់ សំឡេងបង គីមសុង, សំឡេងស្តាប់ទៅ បងសុវត្ថិ 95%, សំឡេង ស៊ីគ្នាណាស់, ហង្សមាស មានបងសុវត្ថិទីពីរ ជំនួសហើយ, ស្ដាប់ហើយ ពីរោះស្រទន់ ស៊ូៗ អាយដល ទាំង2។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖