កូនទំាង 3 អែបកៀនសិន ! ស្ងាត់ៗ កំពូលតារាចម្រៀង ព្រាប សុត្ថិ នាំភរិយា មករំសាយអារម្មណ៍ ដល់មណ្ឌលគិរី បាត់ មើលទៅផ្អែមល្ហែម ដូចកំលោះក្រមុំ អ៊ីចឹង ដល់ថ្នាក់ ហ្វេនៗ ទប់ចិត្តលែងជាប់ ក៏ចូល comment ព្រាតថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកឡើងវិញបន្តិចផងដែរថា លោក ព្រាប សុវត្ថិ គឺជា កំពូលតារាចម្រៀង ដ៏ល្បីឈ្មោះម្នាក់ ហើយទើបតែទទួលងារ ជា “ឧកញ៉ា” នាពេលថ្មីៗនេះផងដែរ។ មានបទ ចម្រៀងពីរោះៗ ជាច្រើន របស់លោក នៅតែទទួលបាន ការគាំទ្រ យ៉ាងខ្លាំង ដដែល ពីសំណាក់អ្នកគាំទ្រ និងឃើញ មានហ្វេនៗ ក៏ដូចជា ជាអ្នកចម្រៀង ភាគច្រើន យកទៅច្រៀងលេងកម្សាន្ត តាមទីកន្លែងផ្សេងៗ មិនដែលដាច់ឡើយ ជាពិសេស បទនោសញ្ចេតនាតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន តារាប្រុស រូបរាងសង្ហាម្នាក់នេះ កំពុងជ្រកក្រោមផលិតកម្ម Galaxy Navatra និងកំពុងសាងក្តីសុខក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន។ តារាប្រុសមិនឃើញចាស់រូបនេះ បានរៀបការ ជាមួយនារីដ៏ស្រស់សោភាម្នាក់ ឈ្មោះ ឡុង ស្រីមុំ តាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ នៅទីក្រុងភ្នំពេញ ហើយពេលនេះ អ្នកទំាងពីរមានកូនធំៗអស់ហើយ សុទ្ធតែប្រុសតែម្តង ចំនួន ៣ នាក់ ទី១ឈ្មោះ សុវត្ថិ មុនីវណ្ណ ប្រុសកណ្តាលឈ្មោះ សុវត្ថិ មុនីនាគ និងប្រុសពៅឈ្មោះ សុវត្ថិ សិរីវឌ្ឍ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកពី ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២២ ឆ្លៀតពេលវេលា ពីសិល្បៈ និងមុខជំនួញ លោកបាន នាំក្រុមគ្រួសារ ទៅលំហែកាយ ដល់ដីចំការ របស់ខ្លូន បាត់ នៅខេត្ត​រតនគិរី មើលទៅពិតជាធំ ញាក់សាច់ហ្មង ព្រមទំាងមានដំណាំ និងផ្លែឈើ ច្រើនមុខខ្លាំងណាស់ ឃើញហើយ ពិតជាគួរឲ្យចង់ញុំា។ មិនត្រឹមតែប៉ុណ្ណោះ លោកឆ្លៀតបង់សំណាញ់ យកត្រីមកធ្វើម្ហូបទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត់ទាន់អស់ទេ នៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២២ លោក ព្រាប សុវត្ថិ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកឡើងផ្អែមល្ហែមជាមួយ ភរិយា ថែមទំាងនាំគ្នា ជិះម៉ូតូ កង់ 4 ទៀត មើលទៅសប្បាយ និងកក់ក្តៅណាស់ ហើយលោកពោលពាក្យនេះចេញមកថា “ទឹកជ្រោះជាទីស្នេហារបស់ខ្ញុំ ( មណ្ឌលគិរី ក្រុងសែនមនោរម្យ )”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបែបនេះ ហ្វេនៗ មិននៅស្ងៀមទេ ក៏បាននាំគ្នា ចូល comment ព្រាតថា ៖ ចង់ឃើញផ្ទាល់ណាស់ idol, ស្រស់ស្រាយ ពេញបេះដូង, So sweet Idol, កូនទំាង 3 អែបកៀនសិន, ឱបចង្កេះផងបង, so cute, គួរឲ្យស្រឡាញ់ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាបបន្ថែមទៀត សូមមើលដំណើតកម្សាន្តលោក និងក្រុមគ្រួសារ ទៅលេងខេត្ត រតនគិរី និងមណ្ឌលគិរី ទំាងអស់គ្នា ថាសប្បាយខ្លាំងប៉ុណ្ណានោះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment