ឆា្ងញ់ត្រង់កាយវិការ ហ្នឹងហ្មង ! ប៊ីលី និង ចរណៃ ដាក់មួយបទនេះ ឡើងរំជួលបេះដូង ហ្វេនៗបាត់, ពេញចិត្តត្រង់ សំឡេង ប៊ីលី ខ្លាំងពេក ដល់ថ្នាក់ គ្រប់គ្នា ហ៊ាននិយាយថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មវិធី ប្រឡងចម្រៀង លំដាប់ថ្នាក់ ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Theater Round បានឈានដល់ ជុំទី 2 ហើយ កាលពី រាត្រី នាថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២២ ដែលបានប្រព្រឹត្ត និងរៀបចំធ្វើឡើង នៅកន្លែងលំដាប់ផ្កាយទៀត គឺនៅ សណ្ឋាគារ Rosewood Phnom Penh ក្នុងអគារ ដ៏ខ្ពស់ស្កឹមស្កៃ Vattanac Capital។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលបើកឆាក ម្នាក់ៗ មានអារម្មណ៍ប្លែក ក្នុងចិត្ត យ៉ាងខ្លាំង ព្រោះនៅទីនេះ មើលទៅ អេមណាស់ ទំាងការការរៀបចំ កន្លែងញុំាអី ឆាកតន្ត្រី​ និងភ្លើងបំភ្លឺ ពិតជាប្លែកភ្នែកមែនទែន ដែលស្ថិតក្នុងស្ថានភាព បែប Gala Dinner យ៉ាងប្រណិត និងទាក់ភ្នែកបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះទេ បេក្ខជនទំាងអស់ បានធ្វើការតុបតែងមួយតួខ្លួន ឡើងទាក់ភ្នែក ដូចមនុស្សពីរផ្សេងគ្នា កាលចូលប្រឡងដំបូង និងនៅក្នុងវគ្គ Theater Round ជុំទី 2 នេះ ពិសេស ម្នាក់ៗ បានបន្ថែមនូវកាយវិការ ការផ្តោះផ្តងពាក្យសំដី លេងសើចដាក់គ្នា រឹតតែធ្វើឲ្យ បរិយាកាសទីនោះ កាន់តែអធិកអធម ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លៀតពេលនោះ មានមួយគូទៀត ឈ្មោះ ប៊ីលី និង ចរណៃ បានធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយការតុបតែងខ្លួន មើលទៅពិតជាស្អាត និងសង្ហាណាស់ ពិសេសសមគ្នា និងច្រៀង ស៊ីចង្វាក់គ្នាទៀតផង ក្នុងចម្រៀងមួយបទ ជាភាសាអង់គ្លេស ក្រោមចំណងជើងថា “A Thousand Years”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនាចប់ មហាជនលាន់មាត់សរសើរត្រង់ៗថា ៖ បងប៊ីលី កូនខ្មែរ តែច្រៀងបទអង់គ្លេស ញាក់សាហាវ, ប៊ីលី សំឡេង ល្អណាស់, គូរនេះ សំឡេងមធ្យម ងំកាយវិការឡើងគួរឲ្យស្រលាញ់, ចង់ស្ដាប់ ម្ដងហើយ ម្ដងទៀត, ដល់វគ្គនេះ ទើបដឹងថា ប៊ីលី ខ្លាំងមែនទែន, ចរណៃស្អាត, ប៊ីលីអង់គ្លេសឡូយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលប្រកាសលទ្ធផល រឹតតែធ្វើឲ្យ អ្នកទំាងពីរ រំជួលអារម្មណ៍ ហើយអ្នកដែលអាចបន្តទៅវគ្គក្រោយ គឺ បេក្ខជន រូបសង្ហា ប៊ីលី តែម្តង ដោយសារតែមានសមត្ថភាពអេមហួស។ ដូចនេះដើម្បីជ្រាបកា​ន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment