ចូលតួហើយ ច្រៀងពីរោះទៀត ! វិសាល និង បូលក្ខណ៍ ដាក់មួយបទនេះ “ស្នេហ៍ ស្នេហា” ពីរោះលន្លង់លន្លោចណាស់ ដល់ថ្នាក់ សុខ សីឡាលីន មើលឡើងភ្លឹក ហើយអ្នកខ្លះទៀត និយាយថា ខាងប្រុស…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ឡើងវិញបន្តិចផងដែថា កាលពី រាត្រី នាថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២២ កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Theater Round បានឈានដល់ ជុំទី 2 ហើយ ដែលបានប្រព្រឹត្ត និងរៀបចំធ្វើឡើង នៅកន្លែង លំដាប់ផ្កាយទៀត គឺនៅ សណ្ឋាគារ Rosewood Phnom Penh ក្នុងអគារ ដ៏ខ្ពស់ស្កឹមស្កៃ Vattanac Capital។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅទីនេះ មើលទៅ អេមណាស់ ទំាងការការរៀបចំ កន្លែងញុំាអី ឆាកតន្ត្រី​ និងភ្លើងបំភ្លឺ ពិតជាប្លែកភ្នែកមែនទែន ដែលស្ថិតក្នុងស្ថានភាព បែប Gala Dinner យ៉ាងប្រណិត និងទាក់ភ្នែកបំផុត ធ្វើឲ្យគ្រប់គ្នា ភ្ញាក់ព្រឺត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះទេ បេក្ខជនទំាងអស់ បានធ្វើការតុបតែងមួយតួខ្លួន ឡើងទាក់ភ្នែក ដូចមនុស្សពីរផ្សេងគ្នា កាលចូលប្រឡងដំបូង និងនៅក្នុងវគ្គ Theater Round ជុំទី 2 នេះ ពិសេស ម្នាក់ៗ បានបន្ថែមនូវកាយវិការ ការផ្តោះផ្តងពាក្យសំដី លេងសើចដាក់គ្នា រឹតតែធ្វើឲ្យ បរិយាកាសទីនោះ កាន់តែអធិកអធម ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ គេសម្លឹងឃើញ បេក្ខជន វិសាល និង បូលក្ខណ៍ ក៏មិនណយប៉ុណ្ណាដែរ ដោយលេងខ្លួន ស្រស់ស្អាត និងសង្ហាកប់តែម្តង ប្លែកជាងពេលប្រឡងមុនៗទៀត ហើយក្នុងវគ្គនេះដែរ អ្នកទំាងពីរ បានលើកយកចម្រៀងមួយបទ ក្រោមចំណងជើងថា “ស្នេហ៍ ស្នេហា” មកធ្វើការប្រកួត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្តាប់ចប់ គ្រប់គ្នាបានប្រាប់ពីអារម្មណ៍រៀងខ្លួនថា ៖ ខាងប្រុសច្រៀងល្អ, អាយដលច្រៀង ពីរោះណាស់ សមគ្នាទៀត ហិហិ តួស្រីខ្យូតណាស់, ពីរោះណាស់Idol នួន វិសាល, បទឆ្លើយឆ្លងពីដើម ភាគច្រើនតុងខាងស្រី តឹងជាង តារាមួយចំនួនក៏មិនទាន់ធ្វើបានដែរ, សំឡេងល្អ ប្អូនប្រុស, ខាងស្រីស្អាតហើយច្រៀងពីរោះទៀត មិនសមធ្លាក់សោះ, ច្រៀងពីរោះហើយច្បាស់ ច្បាស់ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុំឲ្យចាំយូរ តោះទៅទស្សនា ការបង្ហាញសមត្ថភាព របស់ វិសាល និង បូលក្ខណ៍ ក្នុងបទ “ស្នេហ៍ ស្នេហា” ទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment