ស្ងាត់ៗ ពូចក់ ស្កាត់មកជួប លោកជំទាវ ហ៊ុន ស៊ីណាត បាត់ ពិសេស លោកជំទាវ បានធ្វើរឿងមួយនេះជូន ពូចក់ ទៀត នោះគឺ…(មានរូបភាពច្រើន)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពុកម៉ែ បងប្អូន មិនតិចនាក់ទេ ពិតជាស្កាល់ច្បាស់ជាក់ជាមិនខាន លោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ នោះ ដែលជា អ្នកអត្ថាធិប្បាយ ការប្រកួតបាល់ទាត់ ដ៏ល្បីល្បាញម្នាក់ ទទួលបានការគាំទ្រយ៉ាងខ្លាំងស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ហើយលោកក៏បានចូលរោងការ ជាមួយ អ្នកនាង ទ្រិញ ផល្លា មេម៉ាយកូនមួយ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ ផងដែរ នៅឯ គេហដ្ឋានលេខ 18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កា​កា​ប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក អ្នកទំាងពីរ ក៏មានទំនាស់គ្នាបែកផ្សែង ផ្អើលពេញហ្វេសប៊ុក ហើយម្នាក់ៗ ប្រកាន់ជំហរត្រូវរៀងខ្លួន រហូតដល់ថ្នាក់ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ អ្នកនាង ទ្រិញ ផល្លា ដាច់ចិត្តធ្វើសន្និសីទកាសែតហើយ ដោយប្រាប់ទំាងអួលដើម.ក ស្រក់ទឹកភ្នែក នូវអ្វីដែល Admin ជីងចក់ ជាប្តី បានប្រើ អំពើ ហិ​​ង្សា ដាក់ខ្លួនកន្លងមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មើលការ live នៃសន្និសីទកាសែត នេះរួច ធ្វើឲ្យ លោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រី របស់សម្តេចតេជោ ហ៊ុន សែន ទប់ចិត្តលែងជាប់ហើយ ក៏ដាក់ប៉ុន្មានម៉ាត់ទៅកាន់ អ្នកនាង ផល្លា ភរិយា ពូចក់ វិញថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“នាងប្រឌិត ដើម្បីយកឈ្នះ អាចក់ទេដឹង? តែមិនគាំទ្រអំពើហិង្សាទេ។ រឿងអង្ករកំប៉ុង ឲ្យនាយករដ្ឋមន្រ្តី ជួយរកយុត្តិធម៌ ចុះក្រសួងយុត្តិធម៌ លើកទៅដាក់ណាវិញ?​ ។ ម្យ៉ាងទៀត រូបថតសាច់ខ្មៅជាំនេះ គេវៃតាំងតែពីឆ្នាំ​ 2017​ ម្ល៉េះនាងអើយ នរណាជឿនាង អស់ស្រូវពូជ៕”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២២ ស្ងាត់ៗ ស្រាប់តែឃើញ ពូចក់ បានជួប លោកជំទាវ ហ៊ុន ស៊ីណាត បាត់ ពិសេស លោកជំទាវ បានធ្វើរឿងមួយនេះជូន ពូចក់ ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្តីរំភើប និងរីករាយ ហួសពីការស្មានពេក ពូចក់ បានប្រាប់យ៉ាងខ្លីថា “ថ្ងៃសីល ថ្ងៃសិរីសួស្ដី ជាកិត្តិយសបំផុតសម្រាប់ក្មួយ ដោយបានលោកអ៊ុំជាទីគោរពស្រលាញ់ ប្រោះព្រំ លើករាសី អោយក្មួយ ក្មួយមានតែម្រាមដៃដប់ សំពះអរគុណ លោកអ៊ុំ និងក្រុមគ្រួសារ លោកអ៊ុំ ទាំងអស់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព ខាងក្រោមនេះ ទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment