សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ មានកម្មវិធីមង្គការ ដ៏អធិកអធមមួយ បានកើតឡើង គឺ ចៅស្រី ឯកឧត្តម ជា សុផារ៉ា បានចូលរោងការតាមប្រពៃណីខ្មែរ ជាមួយ កូនប្រុស អ្នកឧកញ៉ា លាង ម៉េង ថៅកែក្រុមហ៊ុន ជីបម៉ុង ដោយកូនស្រី នាម ផន សុផានីសា និងកូនប្រុស នាម អ៊ឹង ឫទ្ធី។
ហ្វេសប៊ុកឈ្មោះ Best Solution បានបញ្ជាក់ប្រាប់ថា “កម្មវិធីសិរីមង្គលរបស់ ចៅស្រី ឯកឧត្តម ជា សុផារ៉ា ជាមួយនិង កូនប្រុស អ្នកឧកញ៉ា លាង ម៉េង (ជីបម៉ុងគ្រុប) អាពាហ៍ពិពាហ៍ថ្ងៃទី ២-៣ ខែកក្កដា ឆ្នាំ ២០២២”។ ឧកញ៉ា កែវ មុំ បន្ថែមថា “ចូលរួមកម្មវិធី សិរីមង្គល អាពាហ៍ពិពាហ៍ ចៅស្រី ឯកឧត្តម ជា សុផារ៉ា និង កូនប្រុស អ្នកឧកញ៉ា លាង ម៉េង ក្រុមហ៊ុន ជីបម៉ុង”។
ស្ថិតក្នុងបរិយាកាសដ៏សែនរំភើប និងរីករាយនេះ ក៏មានវត្តមានថ្នាក់ដឹកនាំធំៗ ក្នុងប្រទេសកម្ពុជា ក៏មានវត្តមានចូលរួមក្នុងពិធីនេះផងដែរ មានដូចជា ៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ, ឧកញ៉ា កែវ មុំ, លោក ជំទាវ ហ៊ុន ស៊ីណាត, ឯកឧត្តម គួច ចំរើន និងលោកជំទាវ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ, ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ, ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ, ឯកឧត្ដម សេង ទៀង និង លោកជំទាវ, ឯកឧត្ត ខៀវ កាញារីទ្ធ និងលោកជំទាវ ព្រមទំាងនៅមានថ្នាក់ដឹកនាំ ធំៗជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។
ចំណែកកម្មវិធីពេលល្ងាច នាថ្ងៃដដែល មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ព្រឺត ក្រោយឃើញ អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ ឡើងច្រៀង ផ្ទាល់តែម្តង ជូនពរកូនស្រី កូនប្រុសក្នុងថ្ងៃមង្គលការ ពិតជាពីរោះរណ្តំខ្លាំងណាស់ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។
លុះមកដល់ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២២ នេះ ហ្វេសប៊ុកមួយឈ្មោះ Best Solution បានបញ្ចេញ វីដេអូ ពេញហើយ ក្នុងឈុត ដែល អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ ឡើងច្រៀង surprise កូនទំាងពីររបស់ខ្លួន ក្នុងថ្ងៃមង្គលការ រួចភ្ជាប់សារមួយឃ្លាថា “អត្ថន័យបទចម្រៀង បង្ហាញពីក្ដីស្រលាញ់ ដ៏ជ្រាលជ្រៅ របស់លោកឪពុកអ្នកម្ដាយ ពិតជា រំភើបណាស់”។
ស្តាប់បទនេះចប់ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍ និងពេញចិត្តយ៉ាងខ្លាំង ដោយមានអ្នកចែករំលែកតគ្នាជិត 2 ម៉ឺនដង និងទស្សនាសរុប គឺមានចំនួនរហូតដល់ទៅ ជាង 1 លាន ដង ឯណោះ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ព្រោះមិនទាន់បាន 1 ថ្ងៃផង។
មើលរូប អ្នកខ្លះនិយាយបែបនេះចេញមកថា ៖ រំភើបពេក ឡើងស្រក់ទឹកភ្នែក, ត្រឹមជាអ្នកដទៃស្ដាប់ហើយក៏ហូរទឹកភ្នែកដែរ, អ្នកឧកញ៉ា និងលោកជំទាវ ច្រៀងពីរោះណាស់, គ្រួសារល្អមែនទែន ទាំងទ្រព្យ កិត្តិយស ការអប់រំ សុជីវធម៌ និង ការស្រលាញ់ ចំពោះគ្រួសារ, ស្ដាប់ហើយ ទឹកភ្នែកហូរមិនដឹងខ្លួន, មើលហើយរំភើបជំនួសគាត់ គាត់មានសំណាង មើលហើយរំភើបចង់ស្រក់ទឹកភ្នែក។ តោះដើម្បីកុំឲ្យចាំយូ សូមទស្សនាវីដេអូនេះទាំងអស់គ្នា ៖
បើអត់ឮសំឡេង អាចទស្សនាតាមរយៈ link មួយនេះ ក៏បាន https://fb.watch/e5eEIPUeKY/