ក្តៅៗ! ក្រសួងសុខាភិបាល សម្រេចដាក់បម្រាមផ្អាកមិនឲ្យជនបរទេស មកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមរិក ចូលមកក្នុងប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី…

នៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២០ ខាងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសមួយ ដែលមានខ្លឹមសារថា៖

“យោងតាមរបាយការណ៍ស្ថានភាពរាតត្បាតនៃរីរុសកូវីដ១៩ របស់អង្គការសុខភាពពិភពលោកលេខ៥២ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២០ បានបង្ហាញថា នៅលើសកលលោក បានប្រទេសចំនួន ១១៧ ហើយ ដែលមានការរាតត្បាតវីរុសកូវីដ១៩។

នាពេលថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា បានរកឃើញជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេស មានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការ ការពារទប់ស្កាត់ជាបន្ទាន់នូវការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងប្រទេសកម្ពុជា។ ដូចនេះ ក្រសួងសុខាភិបាល សូមចាត់វិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេស ដែលមកពីប្រទេស អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារំាង និងអាមេរិក ចូលមកក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល៣០ថ្ងៃ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២០ នេះតទៅ។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមប្រកាសដល់សាធារណជន ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងជនបរទេសទាំងអស់ ចូលរួមអនុវត្តសេចក្តីប្រកាសនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោង ០០:០០ ជាកំហិត។”៕

Related posts

Leave a Comment