សំឡេងហ៊ោ ចង់បែកឆាក ! លើកដំបូងហើយ ឃើញ លីម តិចម៉េង ហូរទឹកភ្នែក ឡើងសស្រាក់បែបនេះ បន្ទាប់ពីច្រៀងបទ “អាក្របី” ចប់ភ្លាម ឱក សុគន្ធកញ្ញា និយាយចំៗថា “ពិតជាធ្វើឲ្យខ្ញុំញាប់ញ័រ រន្ធត់ចិត្ត ពីព្រោះ…” (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅសល់តែបេក្ខជន 9 រូបប៉ុណ្ណោះ ដែលបានបង្ហាញខ្លួន ក្នុង កម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Live Show នៅ សប្តាហ៍ទី 5 នេះ កាលពី យប់ម៉ោង 8 នាថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២២ ដែលកម្មវិធីដ៏ធំនេះ បានរៀបចំធ្វើឡើងនៅ ស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនេីប អ៊ីអនម៉ល សែនសុខ ជាន់ទី2។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ គេឃើញ​បេក្ខជនទំាងអស់ រួមគណៈកម្មការ ទំាង 4 បានធ្វើការតុបតែងខ្លួន ស្អាតប្លែកខ្លាំងណាស់ តាមបែបស្រុកស្រែជនបទ ហើយបេក្ខជន ដែលបានធ្វើឲ្យ កក្រើកក្នុងកម្មវិធីនេះ គឺ លីម តិចម៉េង បានលើកយកបទ “អាក្របី” មកធ្វើការប្រកួត ស្តាប់ទៅពិតជាពីរោះរណ្តំ សំឡេងធ្ងន់ អមជាមួយការដាក់អារម្មណ៍មនោសញ្ចេតនា កំសត់ ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែច្រៀងចប់ភ្លាម ជាលើកដំបូងហើយ ដែលឃើញ តិចម៉េង ហូរទឹកភ្នែក សស្រាក់ខ្លាំងបែបនេះ ដោយសារតែសំឡេង គាំទ្រ ខ្លាំងហួសពីការស្មាន រួមទំាងការលើកទឹកចិត្តពីគណៈកម្មការទំាង 4 ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លៀតក្នុងឱកាសនោះ ឱក សុគន្ធកញ្ញា រឹតតែធ្វើឲ្យ តិចម៉េង កាន់តែបង្ហូរទឹកភ្នែក ថែមទៀត ត្រង់ពាក្យប៉ុន្មានម៉ាត់និយាយថា “អរគុណសំឡេងហ៊ោ របស់បងប្អូនទំាងអស់គ្នា ពិតជាធ្វើឲ្យខ្ញុំញាប់ញ័រ រន្ធត់ចិត្តពីព្រោះដោយសារ តិចម៉េង មិនបានបង្ខំ ឲ្យទស្សនិកជនផ្តល់នូវសំឡេងគាំទ្រ ឬក៏សំឡេងហ៊ោបានទេ ទំាងអស់នេះ គឺចេញពីចិត្ត ចេញពីបេះដូង ចេញពីការស្រឡាញ់ របស់អ្នកគាំទ្រគ្រប់ៗគ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាមជាអ្នកសិល្បៈគ្មាននរណា អាចបង្ខំឲ្យអ្នកគាំទ្រ មកគាំទ្រខ្លួន មិនអាចបង្ខំ ឲ្យអ្នកគាំទ្រហ៊ោឲ្យខ្លួនបានទេ មានអ្នកសិស្បៈខ្លះឈរជើងនៅលើវិថីសិល្បៈជាង 10 ឆ្នាំជាងតស៊ូ ឆ្លងកាត់ គ្រប់ឧបសគ្គច្រើនរាប់មិនអស់ ដួលងើប ដួលងើប មានពេលខ្លះស្ទើរតែទាញយកអារម្មណ៍ ឬក៏សតិរបស់ខ្លួនឯងត្រឡប់មកវិញស្ទើរតែលែងបាន ដោយសារតែតស៊ូនៅក្នុងវិស័យហ្នឹងខ្លាំងពេក នៅតែពិបាករកការគាំទ្រ ប៉ុន្តែ តិចម៉េង ធ្វើការប្រកួតមិនដល់ 1 ឆ្នាំផង អ្នកគាំទ្រខ្លាំង ខ្លាំងស្មានមិនដល់…”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

Related posts

Leave a Comment