កន្លងទៅ ហ្វេនៗ ក៏ដូចជាមហាជនទូទៅ មិនតិចនាក់ទេ ពិតជាដឹងរួចមកហើយ ពីទំនាក់ទំនងស្នេហា រវាង អ្នកនាង សេង សុខឃីម ជាមេម៉ាយកូនមួយ តារាចម្រៀងដ៏ល្បី លោក សុខ មេសា ហៅ ចឹម ជាក់ជាមិនខាន ហើយក៏តែងតែបង្ហោះរូបភាព ផ្អែមល្ហែម ស្និតស្នាល ជាមួយគ្នាញឹកញាប់ណាស់ ដល់ថ្នាក់ ធ្វើឲ្យ ហ្វេនៗ ឡើងច្រណែនបាត់ទៅហើយ។
មិនយូរប៉ុន្មានស្រាប់តែ ថ្មីៗនេះ លេចឮដំណឹងថា អ្នកទំាងពីរ បានសម្រេចចែកផ្លូវគ្នាបាត់ទៅហើយ នេះបើយោងតាមការបញ្ជាក់របស់ អ្នកនាង សេង សុខឃីម តែគេមិនទាន់ឃើញ ចឺម និយាយអ្វីទំាងអស់ ពាក់ព័ន្ធការចែកផ្លូវគ្នានេះ មិនដឹងថាមកពីមូលហេតុអ្វីឲ្យពិតប្រាកដនោះទេ។
ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២២ ចំថ្ងៃកាន់បិណ្ឌ១ គេឃើញ អ្នកនាង សេង សុខឃីម បាននាំកូនប្រុសបណ្តូលចិត្ត ទៅវត្តវាស្បូវ ដោយតុបតែងខ្លួនយ៉ាងស្រស់ស្អាត ព្រមទំាងប៉ងប្រាថ្នា សុំរឿងមួយ ដោយពោលពាក្យ ទំាងមុខស្រពោនថា “ខំធ្វើបុណ្យ កុំជួបមនុស្សធ្វើបាបផ្លូវចិត្តខ្ញុំទៀត, សុំឲ្យមានតែរឿងល្អក្នុងជីវិតខ្ញុំតទៅមុខ, កើតជាតិណាៗសុំឲ្យខ្ញុំជួបមនុស្សល្អៗ”។
ឃើញសារនេះហើយ អ្នកគាំទ្រមិនតិចនាក់ទេ របស់ ឃីម នាំគ្នាចូល comment ថា ៖ យកមនុស្សសាមញ្ញទៅ គេមិនធ្វើបាបអូនទេ, បាទព្រឹកម៉ិញខ្ញុំក៏បានទៅវត្ត វាលស្បូវ ហើយខ្ញុំក៏ឃើញដែរបាទ, អ្នកលក់ផ្កាអើត មើលមុខ យីដូចអាយដលខ្ញុំ, អាយដលមកវត្តម្នាក់ឯងចឹងអត់ឃើញម្នាក់ទៀត, រម្យទម សុភាពរាបសា, មនុស្សប្រុស ល្អៗ ច្រើនណាស់។
ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូខាងក្រោមនេះ ៖