នៅមុននេះបន្តិច នាព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ ចំថ្ងៃកាន់បិណ្ឌ ២ ហើយក៏ចំថ្ងៃ ខួបកំណើត លោក អ៊ឹង សុខលី ប៉ាៗ ឆលី ផងដែរនោះ ស្រាប់តែ ឱក សុគន្ធកញ្ញា ទំលាយពាក្យដែលកប់ទុកក្នុងចិត្ត ចេញមក ថា “មនុស្សគ្រប់រូប មិនមាននរណាម្នាក់ មានជីវិតអមតៈ នោះទេ ដូច្នេះ ថ្ងៃនេះ ផងដែរ អូនសូមផ្ញើសំណេរមួយនេះ នៅលើ ផេកផ្លូវការរបស់អូន ដែលមានបងប្អូន ជាសាក្សី (តិចច្រឡំថាសារភាពស្នេហ៍អីទៅ)
រីករាយថ្ងៃកំណើត Daddy ឆលី ជា Hero របស់កូនៗ ហើយក៏ជា មនុស្សម្នាក់ ដែលឈរពីក្រោយរឿងរ៉ាវ ជាច្រើន បញ្ហាការងារតូចធំ ចាត់ចែង មើលថែ ត្រួតត្រាយផ្លូវ គ្រប់គ្រង ដឹកនាំ ក្រុមការងារផលិត ចេញនូវសមទ្ធិផលជាច្រើន តែមិនបញ្ចេញមុខ ហើយមានមនុស្សភាគតិចណាស់ ដែលដឹង។
នៅពីក្រោយខ្នងរឿងជោគជ័យ បុគ្គលល្បីល្បាញ និង រាល់សមទ្ធិផល ការងារតូចធំ ជាច្រើន គឺមាន ចំណែកបុរសម្នាក់នេះ។ បុរសម្នាក់នេះ នៅពីក្រោយ រឿងរ៉ាវ ជោគជ័យជាច្រើន តែបុរសម្នាក់នេះ សាមញ្ញាបំផុត រឹងមាំ តែមិនរឹងរូស ស្តាប់ហេតុផល ផ្តល់ដំបូន្មាន និងយុត្តិធម៌ ។
គាត់ជាមនុស្សម្នាក់ ដែលមិនចូលចិត្ត ទាញចំណាប់អារម្មណ៍ ឬ បង្ហាញមុខ អ្វីច្រើននោះទេ សុំតែសេចក្តីសុខក្នុងក្រុមគ្រួសារ គឺគ្រប់គ្រាន់ សម្រាប់គាត់ហើយ ប៉ុន្តែបុរសម្នាក់នេះ តែងតែនៅក្បែរ នឹងចាំដាស់តឿន គ្រប់ពេល នឹងមានរឿងជាច្រើន ដែលខ្ញុំផ្ទាល់បានរៀនពីគាត់។
បុរសម្នាក់នេះ ជាចំណែកមួយ ដែលធ្វើឲ្យខ្ញុំ រឹងមាំ តស៊ូ នឹងរឿងជាច្រើន រហូតមកដល់សព្វថ្ងៃនេះ ។ អរគុណ Daddy ឆលី សម្រាប់គ្រប់យ៉ាង សូមឲ្យបងសុខភាពល្អ
ការងារប្រកបដោយភាពជោគជ័យ សម្រេចរាល់សេចក្តីប្រាថ្នា (ដើរលេងជុំវិញ ពិភពលោកជាមួយអូន និងកូន) យកលុយឲ្យអូន ទុកឲ្យច្រើនផង។ Mommy សូមស្វីតបន្តិចហើយ សូមបងប្អូនកុំប្រកាន់អី សូមផ្ញើសំណេរនេះ ទុកជាអនុស្សាវរី៍យពេលចាស់ទៅ។”។
អានចប់ គ្រប់គ្នាចូល comment ព្រាតថា ៖ អានហើយ រំភើបណាស់! នេះជាបុរសដែលនៅក្រោយឆាក លាក់មុខបំផុត, គួរអោយច្រណែនណាស់, ល្អអ្វីម្ល៉េះ គួរឲ្យស្រលាញ់ណាស់គូនេះ, ផ្អែមណាស់, ស្វីតទំាងព្រឹកហ្មង។
នៅមានពាក្យសរសើរ ស្វាមី របស់ កញ្ញា ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព ស្វីត របស់ កញ្ញា និងស្វាមី កន្លងទៅ ទំាងអស់គ្នា ៖