លឿនបស់គេមែន ! ស្ងាត់ៗ ភរិយា អាន គុណកូឡា សម្រាលបានកូនម្នាក់ទៀតបាត់ មើលមុខគួរឲ្យក្នាញ់ណាស់, អរពេក លោកប្រាប់ ថា…(មានរូបភាពច្រើន)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកឡើងវិញបន្តិចផងដែរថា តារាចម្រៀងប្រុស ដ៏ល្បីឈ្មោះម្នាក់ គឺ លោក អាន គុណកូឡា បានចូលរោងការហើយ កាលពី ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើន រួមនិងតារាល្បីៗជាច្រើនដួងទៀតផង ប្រកបដោយក្តីសប្បាយ រីករាយ គ្រប់ៗគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ លោក អាន គុណកូឡា រំភើបស្ទើរហោះ ក្រោយភរិយារបស់ខ្លួន បានសម្រាលកូនប្រុស ដោយជោគជ័យហើយ មានឈ្មោះ អូន បញ្ញា សីហមុនិរាជ (William) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះ រំភើបពេក លោកបានត្រឹម ពោលពាក្យ យ៉ាងខ្លី បែបនេះថា “អ្នកណា ខ្លះយល់អារម្មណ៍មួយនេះ​ ខ្ញុំក្លាយជា ប៉ាៗគេហើយ​ អូន​ William (វីល្លៀម) កើត​ថ្ងៃ​ ច័ន្ទ​ ថ្ងៃដើមទ្រព្យ​ វេលាម៉ោង​ 1:40pm ទំងន់​ 3kg 1ខាំជាង​ ។ រីករាយសមាជិតគ្រួសារ​ ANN KUN KOLA”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនទាន់អស់ទេ ស្រាប់តែ មុននេះបន្តិច នាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ គ្រប់គ្នាភ្ញាក់ព្រឺត សារជាថ្មី ក្រោយឃើញ ភរិយា របស់ លោក បានសម្រាលកូនប្រុស ម្នាក់ទៀត ដោយជោគជ័យហើយ ទំាងម្តាយ និងកូន មានសុខភាពល្អខ្លាំងណាស់។ រំភើបពេក លោកពោលពាក្យ ប៉ុន្មានម៉ាត់ ប្រាប់ហ្វេនៗថា “ស្វាគមន៍សមាជិកថ្មី ទី២”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ ហ្វេនៗ ជាច្រើនបានសម្តែងក្តីត្រេកអរជំនួស និងមានអ្នកខ្លះទៀត បានចូល comment អបអរសាទរជាច្រើន ព្រមទំាងនិយាយថា ៖ wowលឿនម្ល៉េះបង, Congratulations តែប៉ុននេះមានភាគបន្ត តាមដានទៀតហើយ, រហ័សបស់គេមែន, អបអរសាទរ​ អាម៉ាក់​ ហាហាហាហា​ ដូចគ្នា​ ពួកម៉ាក់​, idol ខ្លាំងពេក, តាមទៀតបង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖

Related posts

Leave a Comment