ទស្សនិកជន ក៏ដូចជាហ្វេនៗ មិនតិចនាក់ទេ ពិតជាស្គាល់តារាចម្រៀងវ័យក្មេង ស្រស់ស្អាត រាងតូចច្រឡឹង កញ្ញា រ៉ាប៊ី (Rabee) ជាក់ជាមិនខាន ហើយថ្មីៗនេះ បទថ្មី របស់ រ៉ាប៊ី ក្រោមចំណងជើងថា “ស្រារំា” កំពុងផ្ទុះល្បីខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកសស្មានដល់ ហើយឮសឹងតែ គ្រប់កន្លែង ក្នុងកម្មវិធីតូចធំ ដែលពុកម៉ែ បងប្អូន យកទៅចាក់រាំលេងកម្សាន្ត។
ព្រោះតែជោគជ័យខ្លាំងក្នុងអាជីពរបស់ខ្លួន ធ្វើឲ្យតារាស្រីរូបនេះ មានលទ្ធភាពអាចទិញឡានទំនើបមួយគ្រឿង ចូលផ្ទះទៀតបាត់ កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២២ មានពណ៌ខ្មៅ ស្អាតកប់តែម្តង។ ក្នុងនោះ រ៉ាប៊ី គ្រាន់តែភ្ជាប់សារខ្លីមួយថា “new year new toy” ប្រែថា “ឆ្នាំថ្មី សមាជិកថ្មី”។
ចំណែក ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ នេះ គឺជាថ្ងៃកាន់បិណ្ឌ២ នៃពិធីបុណ្យ ភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យ ប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពី បុរាណកាលមក គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ព្រឺត ក្រោយឃើញ កញ្ញា រ៉ាប៊ី កាន់លុយឡើងមួយដុំធំ សុទ្ធ តែដុល្លារ មកជូនអ្នកមានគុណ រួចប្រាប់យ៉ាងខ្លីថា
“មុនធ្វើបុណ្យជាមួយព្រះសង្ឃ សូមចូលបច្ច័យ ជាមួយអ្នកមានគុណសិន កើតជាតិណាៗ សូមអោយកូន មានសម្រស់ខប់ៗ”។
ឃើញបែបនេះ អ្នកគាំទ្រ រ៉ាប៊ី ចូល comment ទំាងភ្ញាក់ថា ៖ ត្រឹមណាស់ណាស់ ស្រលាញ់ត្រង់ភ្លៅបង ហ្មត់ល្អ, សម្រស់ប្រហែលជាតិហ្នឹង បានហើយ, កូនល្អណាស់ ស្អាតហើយ ទឹកចិត្តល្អ, So cute អាយដល, លុយច្រើនម្ល៉េះចែ, ពូរកែរកលុយណាស់។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌឆ្នាំ ២០២២ នេះ គឺប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពី ថ្ងៃទី ១១ ដល់ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២។ នេះគឺជាពេលវេលាមួយ ដែលបងប្អូន ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ មានឱកាស ក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំ សាច់ញាតិ បងប្អូន នៅតាម ទីកន្លែងជិតឆ្ងាយ ជាពិសេស តាមទីវត្តអារាមនានា។
ដើម្បីជ្រាបបន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖