សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីនាថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ ពុកម៉ែ បងប្អូន ក៏ដូចជាមហាជនទូទៅ មិនតិចនាក់ទេ ច្បាស់ជាជ្រាបមកហើយ ដោយតារាកំប្លែង កញ្ញា វ៉ាន់ នីឡា កូនស្រីបង្កើត របស់ សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ បានសម្រេចចិត្ត ចូលរោងការ តាមប្រពៃណីខ្មែរ ជាផ្លូវការហើយ ជាមួយបុរស សង្ហាម្នាក់ នាម ស៊ុត សក្ការៈ ដោយមើលទៅ អ្នកទំាងពីរ ពិតជាសមគ្នា ខ្លាំងណាស់។
ក្រោយរៀបការ មកដល់ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ ហ្វេនៗ ភ្ញាក់ព្រឺតសារជាថ្មី ក្រោយឃើញ នីឡា បានបង្ហោះរូបភាពមួយសន្លឹក នៅក្នុងបណ្តាញសង្គម instagram ខណៈខ្លួនកំពុងពពោះ ហើយ ហើយបើនិយាយពីសម្រស់របស់ នីឡា មកដល់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២២ នេះវិញ គឺនៅតែស្អាត និងក្មេងដដែល អត់ប្រែសោះ។
នីឡា ក៏បានត្រៀមសម្រាល នៅមន្ទីរពេទ្យទំនើប មួយកន្លែងផងដែរ ក្នុងទីក្រុងភ្នំពេញ ដោយតម្លៃបន្ទប់សម្រាប់ត្រៀមសម្រាលនេះ មានតម្លៃរហូតដល់ទៅ $3700 ឯណោះ នេះបើយោងតាមរយៈស្វាមី នីឡា បានបញ្ជាក់កាលពី ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ។
លុះមកដល់ ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ នីឡា បានមកដល់មន្ទីរពេទ្យ ត្រៀមសម្រាលកូន ហើយ តែបើមើលពីសម្រស់វិញ នៅស្រស់ស្អាតខ្លាំងណាស់ ពិសេស បើក្រឡេកទៅមើលបន្ទប់ នីឡា ត្រៀមសម្រាលវិញ ឃើញហើយញាក់សាច់ ពិតជាស្អាតណាស់ ដូចសណ្ឋាគារ លំដាប់ផ្កា អ៊ីចឹង។
ក្នុងបន្ទប់នេះមានដូចជា ទូរទស្សន៍, ម៉ាស៊ីតត្រជាក់, ទូរទឹកកក, ផ្ទះបាយ, កន្លែងអង្គុយទទួលភ្ញៀវ, គ្រែសម្រាក, ទូរទុកដាក់សំលៀកបំពាក់ និងនៅមានកន្លែងមួយចំនួនទៀត ឃើញហើយពិតជាចង់ស្នាក់នៅមែនទែន ជាមួយបរិយាកាស ស្អាត មានអនាម័យល្អ។
មិនយូរប៉ុន្មាន ទីបំផុត នីឡា បានសម្រាលកូនស្រីដោយជោគជ័យហើយ ទំាងម្តាយ និងកូនមានសុខភាពល្អណាស់ ពិសេស កូនស្រី នីឡា មុខគួរឲ្យក្នាញ់ណាស់ មានត្របកភ្នែកពីរជាន់ទៀត ទើបតែកើតសោះ។ រំភើបពេក លោកតាវ៉ិចទ័រ ប្រាប់ថា “ចៅទី2 កូន របស់កូនស្រី នីឡា។ សូមសុខសប្បាយណាចៅ។”។
ដើម្បីជ្រាបបន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖