អេម ដាក់ឈ្មោះកំពុងល្បីទៀត ! ស្ងាត់ៗ លោកតា វ៉ិចទ័រ លួចប្រាប់ ឈ្មោះហៅក្រៅ ចៅស្រី របស់ខ្លួនបាត់ ពីរោះណាស់ ដាក់ថា…(មានរូបភាពច្រើន)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីនាថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ ពុកម៉ែ បងប្អូន ក៏ដូចជាមហាជនទូទៅ មិនតិចនាក់ទេ ច្បាស់ជាជ្រាបមកហើយ ដោយតារាកំប្លែង កញ្ញា វ៉ាន់ នីឡា កូនស្រីបង្កើត របស់ សុវណ្ណ ឬទ្ធី ​ហៅ​លោកតាវ៉ិចទ័រ បានសម្រេចចិត្ត ចូលរោងការ តាមប្រពៃណីខ្មែរ ជាផ្លូវការហើយ ជាមួយបុរស សង្ហាម្នាក់ នាម ស៊ុត សក្ការៈ ដោយមើលទៅ អ្នកទំាងពីរ ពិតជាសមគ្នា ខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅទីបំផុត នាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ នេះ អ្នកនាង វ៉ាន់ នីឡា កូនស្រីបង្កើត របស់ សុវណ្ណ ឬទ្ធី ​ហៅ​លោកតាវ៉ិចទ័រ បានសម្រាលកូនដោយជោគជ័យហើយ ទំាងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់ ពិសេស អូនមានឈ្មោះពីរោះទៀត ដោយ នីឡា និងស្វាមី បានដាក់ឈ្មោះកូន ថា MERA ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញមុខ កូនស្រី សំណព្វចិត្តរួច នីឡា បានពោលពាក្យ​ទំាងក្តីរភើបបែបនេះថា “ជំរាបសួរអ៊ំពូមីង លោកតាលោកយាយ អូនឈ្មោះ MERA វះកាត់បានដោយជោគជ័យ និងសុវត្ថិភាព ថ្ងៃ 12.09.22 សុខភាពអូនល្អធម្មតាចាស អរគុណអ៊ុំពូមីង ដែលបានសួរសុខទុក្ខណាចាស ហើយនាងក៏សូមអរគុណ ដល់មន្ទីរសំរាកព្យាបាល និងសម្ភពហ្សូលី(ចិត្រា) ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងកក់ក្ដៅ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត បើងាកទៅមើលបន្ទប់សម្រាករបស់ នីឡា នៅក្នុងមន្ទីរពេទ្យនេះវិញពិតជាស្អាតខ្លាំងណាស់ ដូចនៅសណ្ឋាគារលំដាប់ផ្កាយអ៊ីចឹង មានដូចជា ទូរទស្សន៍, ម៉ាស៊ីតត្រជាក់, ទូរទឹកកក, ផ្ទះបាយ, កន្លែងអង្គុយទទួលភ្ញៀវ, គ្រែសម្រាក, ទូរទុកដាក់សំលៀកបំពាក់ និងនៅមានកន្លែងមួយចំនួនទៀត ឃើញហើយពិតជាចង់ស្នាក់នៅមែនទែន ជាមួយបរិយាកាស ស្អាត មានអនាម័យល្អ រីឯម្លៃវិញ គឺ $3700 ឯណោះ នេះបើយោងតាមរយៈស្វាមី នីឡា បានបញ្ជាក់កាលពី ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនទាន់អស់ទេ រួចរាល់ការងារ លោកតាវ៉ិចទ័រ ក៏បានមកមើល ចៅស្រីម្នាក់នេះ ជាលើកដំបូង រួចទំលាយពាក្យ ទំាងក្តីរំភើប ថា “ថ្ងៃទីចន្ទ ទី 12 ខែកញ្ញា ឆ្នាំ 2022 វេលា ម៉ោង 6.50 ល្ងាច លោកតា ទើបតែបានមកមើលចៅ។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាព្រឹក ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ លោកតា វ៉ិចទ័រ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក របស់ ចៅស្រីរបស់ខ្លួន រួចឆ្លៀតប្រាប់ឈ្មោះហៅក្រៅទៀត ដាក់ថា សយ ។ លោកតា វ៉ិចទ័រ បញ្ជាក់បន្ថែមថា “បងប្អូនចៅខ្ញុំ ឈ្មោះហៅក្រៅ (សយ) ចៅសយ។”។ ដើម្បីជ្រាបបន្ថែមទៀត តោះទៅមើលមុខ អូន Mera ទំាងអស់គ្នា ថា គួរឲ្យគ្រឺតប៉ុណ្ណានោះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment