វាសនាមនុស្សពិតជាមើលមិនឃើញមែន ! ក្រោយឃើញ ប៊ុត សីហា ទើបទិញឡានថ្មីសន្លាង មួយគ្រឿងនេះ ធ្វើឲ្យ ហ្វេនៗ ទប់ចិត្តលែងជាប់ហើយ ក៏បានចូល comment ម្នាក់មួយម៉ាត់ បែបនេះថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកគាំទ្រ ជាច្រើន ច្បាស់ជាមិនទាន់ភ្លេចទេមើលទៅ លោក ប៊ុត សីហា ដែលជាម្ចាស់ពានរង្វាន់ កម្មវិធីប្រលងចម្រៀង ល្បីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia កំឡុងខែវិច្ឆិកា ឆ្នាំ ២០១៤ ហើយក្រោយមក ស្រាប់តែលោក បានបាត់មុខមួយរយៈ សឹងតែមិនដែលបង្ហាញមុខ ក្នុងកម្មវិធី ផ្សេងៗ ឡើយ ដោយមិនដឹងមូលហេតុពិតប្រាកដមកពីអ្វីទេ ហើយក៏បានធ្វើឲ្យ អ្នកគាំទ្រ ជាច្រើន តែងតែរងចាំស្តាប់បទចម្រៀង របស់លោក យ៉ាងអន្ទះសា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ ហ្វេនៗ មិនតិចនាក់ទេ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយលោកបានប្រកាសក្តែងៗថា ថានឹងវិលចូលសិល្បៈវិញ ហើយក៏ធ្វើឲ្យ គ្រប់គ្នាសម្តែងក្តីពេញចិត្តយ៉ាងខ្លាំង និងចាំគាំទ្រជានិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនទាន់អស់ទេ ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ មហាជនទូទៅ ផ្ទុះការចាប់អារម្មណ៍ម្តងទៀតហើយ ពេលឃើញ លោក បង្ហាញឡានទំនើបមួយគ្រឿងទើបទិញក្តៅៗ រួចពោលពាក្យ ទំាងនេះ ទៅកាន់ ចែដាណា ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“អរគុណណាស់ ដែលបងប្អូន ទាំងអស់គ្នា នៅគាំទ្រមនុស្សធ្លាប់សាងកំហុសម្នាក់នេះ ហើយក៏អរគុណខ្លាំងជាងគេនោះ គឺលោកជំទាវ ទ្រី ដាណា NNP ដែលផ្ដល់ឱកាស អោយខ្ញុំ ជួប ផ្ដល់ឱកាស អោយកែខ្លួន ឡើងវិញ និងជួយពួកខ្ញុំច្រើន ដោយគ្មានលក្ខខណ្ឌ ពិតជាអរគុណទឹកចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់ពីពេលជួបគាត់មក ពួកខ្ញុំ ផលិតបទចម្រៀងខ្លួនឯង បានច្រើន ទោះមិនទាន់បានស្តង់ដា ក៏ដោយ ហើយក៏សង្ឃឹមថា ជោគជ័យខ្លាំងទៅថ្ងៃមុខ ហើយខ្ញុំសន្យាថា នឹងវិលមកសិល្បៈវិញ ប្រើសមត្ថភាពខ្លួនឯង មិនអោយបងប្អូនគ្រប់គ្នា ខកបំណងទេ អរគុណពុកម៉ែ បងប្អូន ដែលនៅគាំទ្ររហូតមក ព្រោះខ្ញុំមានពេលនេះម្តងទៀត ព្រោះតែលោកជំទាវ និងការគាំទ្រ របស់បងប្អូន មានបងប្អូនគាំទ្រខ្ញុំ ខ្ញុំនឹងមានអ្វីគ្រប់យ៉ាងមកវិញមិនខាន (ប៊ុត សីហា)”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនទាន់អស់ទេ ក្នុងនោះ គេឃើញ លោក ខេនឌី ដែលជាមិត្តរបស់ សីហា បានបញ្ជាក់ច្បាស់ៗថា “ថ្ងៃនេះ ខ្ញុំបាទ ខេន ឌី ពិតជាមានអារម្មណ៍សប្បាយចិត្តណាស់ បានជូនបង ប៊ុត សីហា មកទិញរថយន្តយ៉ាងថ្មីសន្លាងមួយ ខ្ញុំពិតជារំភើបជំនួសគាត់ មែនទែន បងប្អូន អោយតែបងបានជោគជ័យ ប្អូនសប្បាយចិត្តពេកហើយ Buth Seyha Real ចង់ឃើញបងជោគជ័យបន្តទៀតស៊ូៗ ហើយខ្ញុំបាទ ក៏សូមអរគុណ យ៉ាងធំក្រៃលែង ដែលបាន លោកជំទាវ ដាណា ទ្រី បានផ្តល់ឱកាស ដ៏មានតម្លៃសម្រាប់ប្អូនៗ NNP Cambodia Shop”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ ហ្វេនៗ សម្តែងក្តី ពេញចិត្ត និងចូលរួម អបអរសាទរ ហើយមានអ្នកខ្លះ​ចូល comment ថា ៖ ប៊ុត សីហា មានថ្ងៃនេះ អាចងើបបាន ម្តងទៀត ក៏មានចំណែក candyដែរ សង្ឃឹមថាមិនភ្លេចគ្នា ហើយជាមិត្តល្អនឹងគ្នាបែបនេះរហូត, ជូនពរ សីហា មានជោគជ័យ វិថីជីវិតបច្ចុប្បន្ន និងទៅអនាគត, ម្ចាស់ពាននៅតែម្ចាស់ពាន, ស៊ូៗ ប៊ុត សីហា អាយដល, Wow ឡូយណាស់បង បានគាត់ជូនឡាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាបបន្ថែមទៀត តោះទៅមើលវីដេអូខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment