ច្បាស់ការហើយ ! ទីបំផុត ប៊ុត សីហា សម្រេចមិនចូល ផលិតកម្មយក្ស Galaxy Navatra ទេ ដោយប្រាប់ពីមូលហេតុថា “ខ្ញុំក៏ធ្លាប់រស់ក្រោម ផលិតកម្មធំៗខ្លះដែរ បទចម្រៀងរៀបចេញបាន លុះត្រា…”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុំរំលឹកឡើងវិញបន្តិចផងដែរ លោក ប៊ុត សីហា គឺជាម្ចាស់ពានរង្វាន់ កម្មវិធីប្រលងចម្រៀង ល្បីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia កំឡុងខែវិច្ឆិកា ឆ្នាំ ២០១៤ ដែលពុកម៉ែ បងប្អូន ស្ទើរពេញប្រទេស ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន ជាពិសេស ទឹកដមសំនៀង របស់ លោកល្អខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក លោក ក៏បាត់មុខឈឹងមួយរយៈធំ មិនដែលបង្ហាញមុខទាល់តែសោះនៅ ក្នុងកម្មវិធី តូចធំឡើយ ដោយមិនដឹងមូលហេតុពិតប្រាកដមកពីអ្វីទេ ហើយក៏បានធ្វើឲ្យ អ្នកគាំទ្រ ជាច្រើន តែងតែរងចាំស្តាប់បទចម្រៀង របស់លោក យ៉ាងអន្ទះសា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ ហ្វេនៗ មិនតិចនាក់ទេ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយលោកបានប្រកាសក្តែងៗថា ថានឹងវិលចូលសិល្បៈវិញ ហើយក៏ធ្វើឲ្យ គ្រប់គ្នាសម្តែងក្តីពេញចិត្តយ៉ាងខ្លាំង និងចាំគាំទ្រជានិច្ច កាន់តែពិសេសថែមទៀតនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានសម្រេចផ្តល់ឱកាសម្តងទៀតឲ្យ លោក ប៊ុត សីហា ចូលផលិតកម្ម Galaxy Navatra ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបានគិតគូរមួយរយៈ មកដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ នេះ លោក ប៊ុត សីហា សម្រេចចិត្តច្បាស់ហើយ គឺមិនចូល ផលិតកម្ម Galaxy Navatra ទេ ដោយបញ្ជាក់ពីមូលហេតុច្បាស់ៗថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“សូមជំរាបបងប្អូនទាំងអស់ឲ្យបានជ្រាបថា ការសម្រេចចិត្តឈរខ្លួនឯករាជ បង្កើតចម្រៀងខ្លួនឯង ធ្វើបទខ្លួនឯង ដូចតារាជាច្រើន មាន ជី ដេវីត, ស៊ូលី ផេង, ក្មេងខ្មែរ គឺខ្ញុំក៏ធ្លាប់រស់ក្រោម ផលិតកម្មធំៗខ្លះដែរ បទចម្រៀងរៀបចេញបាន លុះត្រា គេពេញចិត្តដែរ ហើយប្រសិនបើ យើងចង់ចេញបទ បែបស្តាយ៍យើង ឬបែបណា ដែលយើងគិតថាល្អ ខាងផលិតកម្មគេមិនតម្រូវយើងទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចនេះ ខ្ញុំគិតថា សម័យជឿនលឿន ឌីជីថល ហើយយើងអាចផ្សព្វផ្សាយ ខ្លួនឯងបាន ផ្លូវមួយចុងក្រោយ គឺធ្វើបទចម្រៀង ចេញដោយខ្លួនឯង ប្រឹងប្រែង ខ្លួនឯង ចុងបញ្ចប់បែបណា ចាំគិតទៀត សំខាន់ប្រឹងឲ្យល្អថ្ងៃនេះសិន ខ្ញុំជឿថា ហ្វេនៗ នឹងយល់ ព្រោះខ្ញុំឆ្លងកាត់រឿងច្រើន ដូចនេះ មានតែរស់តាមចិត្តយើង និងរស់តាមហ្វេនចង់បានពី ជីវិតសិល្បៈ អរគុណកំលាំងចិត្តបងប្អូន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទទួលបានដំណឹងនេះភ្លាម ធ្វើឲ្យ ហ្វេនៗ សម្តែងការពេញចិត្តយ៉ាងខ្លាំង និងគាំទ្រ ពេញទំហឹងចំពោះការសម្រេចចិត្ត ធ្វើជាតារាចម្រៀង ឯករាជ្យ បែបនេះ។ ដូចនេះមានតែចាំមើលតទៅទៀតទេ ថា ប៊ុត សីហា នឹងមានបទអ្វីខ្លះ ជូន អ្នកគាំទ្ររបស់ខ្លួន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment