ថ្មីចែស ! ភ្ញាក់ព្រឺត ក្រោយ តារាសម្តែង សិទ្ធី នីកា ជិះក្របី ថត MV ជាលើកដំបូង ជាមួយ តិចម៉េង ឡើងផ្អើលភូមិ, ចាប់អារម្មណ៍ត្រង់ អាវក្រហម ពេក ហ្វេនៗ ដាក់ម្នាក់មួយម៉ាត់ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ និងរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ កម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 បានរកឃើញម្ចាស់ពានហើយ គឺបានទៅលើ លីម តិចម៉េង ដោយទទួលបានការបោះឆ្នោតច្រើនជាងគេ ក្នុងចំណោមជើងខ្លាំង 3 រូបទៀត គឺ ស៊ឹម ច័ន្ទពន្លឺ, ថុល សុភិទិ និង នាង ដាវីន លាយឡំសំឡេង ស្រែកចង់បែកឆាក ពេលពិធីករ ជា វិបុល ប្រកាសលទ្ធផលនេះចេញមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបានពាន តិចម៉េង បានបង្ហាញខ្លួនកម្មវិធីផ្សេងៗ មិនដែលដាច់ឡើយ ចាប់តំាងពីកម្មវិធីតូច ដល់កម្មវិធីធំ អមដោយស្នាមញញឹម គ្រប់ពេល ដោយមិនខ្លាចនឿយហត់ ពិសេស មានហ្វេនៗ ចាំថតជាហូរហែ មិនដែលដាច់ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកប៉ុន្មានថ្ងៃនេះ គេឃើញ លីម តិចម៉េង ចាប់ផ្តើម MV បទ​ដំបូងរបស់ខ្លួនហើយ ពិសេស ប៉ះ តារាល្បីៗទៀត មានដូចជា តារាកំប្លែងជើងចាស់ នាយ កុយ, នាយ ក្រឹម និង តារាចម្រៀង ពេជ្រ ថែ ហើយក៏បានបង្ករបរិយាកាស ឡើងផ្អើលពេញផ្សារ មានទំាងលាយស្តាយ៍រាំ បែបកំប្លែង ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត់ទាន់អស់ទេ ក្នុងនោះ ក៏បានប៉ះជាមួយ តារាសម្តែងស្រី វ័យក្មេងដ៏ល្បី អ្នកនាង សិទ្ធី នីកា ថែមទៀតផង។ ថតបានប៉ុន្មានថ្ងៃ ធ្វើឲ្យ សិទ្ធី នីកា មិនអស់ចិត្តរឿងមួយ ក៏បានទំលាយចេញមកថា “ថត​រាល់​ដង ​ជិះ​ឡាន​ ជិះ​ម៉ូតូ​ ប៉ុន្តែ​ថត​លើក​នេះ ​សុំ​ជិះ​ក្របី​ម្តង​ហើយ​ចាស”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបែបនេះ ធ្វើឲ្យ ហ្វេនៗ ក៏ភ្ញាក់ដែរ ដល់ថ្នាក់ ចូល comment ព្រាតថា ៖ តួប្រុសធ្លាប់ជិះគោ, បង តិចម៉េង ជិះក្របីហើយ ពាក់អាវក្រហមបានទៀត សុំសរសើរ អ្នកក្លាហានដោយស្មោះ, នេះចំជាកំពូលមនុស្សមែន ពាក់អាវក្រហម ជិះក្របីបាន, គ្រាន់តែមើលឈុនក្រៅឆាកក៏សប្បាយដែរ, ក្របីគ្នាថាធ្ងន់ណាស់, គួរអោយស្រលាញ់ខ្លាំងណាស់បង, សមគ្នាណាស់, ពាក់អាវក្រហម ក្របីវ័ធ ឥឡូវហើយ អាយដល, មើលកំលោះតូចគេអៀនហ៎។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តោះដើម្បីជ្រាបបន្ថែមទៀត សូមមើលវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

បើអត់ឮសំឡេង អាចទស្សនាតាមរយៈ link មួយនេះ ក៏បាន https://fb.watch/fDJeOkp3KJ/

Related posts

Leave a Comment