ញាក់សាច់ ច្រើនម្ល៉េះ ! ម្ចាស់បទ “ក្រមុំ Grade A” ខេម និង តន់ ចន្ទសីម៉ា ដឹកដៃគ្នាទៅ កូរ៉េ ដាក់ប៉ុន្មានបទនេះ ឡើងផ្អើលបាត់ ពិសេស មានអ្នកគាំទ្រ ចូលទស្សនាផ្ទាល់ មានចំនួនរហូតដល់ទៅ…(មានរូបភាពច្រើន)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ខាងផលិតកម្ម Galaxy Navatra ដែលដឹកនាំផ្ទាល់ ដោយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំថតចម្រៀងខ្នាតយក្ស មួយទៀតហើយ ដែលមានអ្នកចូលរួមរាំ ដល់ទៅ ៥០០ អ្នកឯណោះ ជាមួយសំលៀកបំពាក់ប្រពៃណីខ្មែរ​ យ៉ាងស្រស់ស្អាត ហើយកាន់តែពិសេស នោះ ទំាងគ្រូ និងសិស្ស បានចូលរួមនេះសុទ្ធតែនៅ សាលាវិចិត្រសិល្បៈ ថែមទៀតផង មើលទៅរាំពិតជាស្រុះគ្នា ទាក់ភ្នែកណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ ព្រឹកថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ ខាងផលិតកម្ម Galaxy Navatra បានបញ្ចេញចម្រៀងមួយបទនេះ ជាផ្លូវការហើយ មានចំណងជើងថា “ក្រមុំ Grade A” ច្រៀងដោយ ខេម និង កញ្ញា តន់ ចន្ទសីម៉ា រួមទំាងការ និពន្ធ Melody និងទំនុកច្រៀង ដោយ ចៅឃ្មុំ និងអ្នកឧកញ៉ា ឡេងណាវ៉ាត្រា ហើយនិង និពន្ធបទភ្លេង ដោយ Tempo Tris។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយបទនេះ មិនត្រឹមតែពីរោះ មានន័យប៉ុណ្ណោះទេ បើងាកទៅមើលការ ការគ្រប់គ្រងការផលិត និងដឹកនាំសម្តែងវិញ ញាក់សាច់ ដោយអ្នករាំ ទំាងអស់ មានចំនួន 500 នាក់ រាំស៊ីចង្វាក់គ្នាល្អហួសពីការស្មាន ដល់ថ្នាក់ អ្នកបានទស្សនាចប់ ចូល comment សរសើរព្រាត ស្ទើរតែគ្រប់គ្នា និងបង្ហាញអារម្មណ៍ ពេញចិត្តខ្លាំងមែនទែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត់ទាន់អស់ទេ នៅមុននេះបន្តិច​នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញទិដ្ឋភាព ខេម និង តន់ ចន្ទសីម៉ា ឡើងឆាក ដាក់ប៉ុន្មានបទ ឡើងកក្រើក នៅប្រទេសកូរ៉េ រួចភ្ជាប់សារ ទំាងរំភើបស្ទើរហោះ ក្រោយឃើញអ្នកគាំទ្រ ច្រើនហួសការស្មានបែបនេះ ដោយលោក បញ្ជាក់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ជាមោទកភាពមួយ សម្រាប់គ្រួសារ Galaxy Navatra ដែលម្ចាស់បទ ក្រមុំ Grade A ខេម និង តន់​ ចន្ទសីម៉ា គ្រងឈុតប្រពៃណី សម្ដែងរួមគ្នា មានអ្នកគាំទ្រជិត 2ម៉ឺននាក់នៅកូរ៉េ ដែលរៀបចំ ដោយក្រសួងការងារ ស្ថានទូតខ្មែរ និងក្រុមការងារយុវជន ESEA នេះ បើ យោងតាមអ្នក ចាត់ចែងកម្មវិធីសិល្បៈ លោក លីម កូឡា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក លីម កូឡា បានបន្ថែមថា “កម្មវិធីប៉ុនណា ប៉ុនណី អត់បាន ថតរូបជាមួយអាយដល Chan Seyma, Khem Real ថ្ងៃនេះ 2ម៉ឺននាក់ ចុះទម្រាំថ្ងៃក្រោយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment