នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ នេះ គឺត្រូវនឹងថ្ងៃ៩រោច ខែភទ្របទ ជាថ្ងៃកាន់បិណ្ឌ៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជា ពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។
ហើយនេះ ជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាស ក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។
ឆ្លៀតក្នុងឱកាស ពិសេសនេះ គេឃើញ តារាល្បីៗជាច្រើនរូប និងក្រុមគ្រួសារ នាំគ្នា តែងខ្លួន ស្អាតៗ សមសួនបំផុត មើលទៅ ទាក់ភ្នែក ប្លែក ជាងឆ្នាំមុនៗ ឆ្ងាយណាស់ អញ្ជើញទៅវត្ត ធ្វើបុណ្យ តាមទីកន្លែងជិតឆ្ងាយ រៀងៗខ្លួន ។ តារាទំាងនោះមានដូចជា ៖
ពិធីការិនី និងតារាសម្តែង សុខ សុម៉ាវត្តី, តារាសម្តែងដ៏ល្បី សារ៉ាយ សក្ខណា, តារាសម្តែងរូបសង្ហា សេង មង្គល, តារាសម្តែង ឌី សូនីតា និង អូនស្មាយ៍, តារាសម្តែងជើងចាស់ ជា សំណាង និងក្រុមគ្រួសារ, តារាចម្រៀង កែវ វាសនា និងភរិយា, តារាចម្រៀងស្រី អាង សុជាតា, តារាសម្តែង យិត មាសឧស្សាហ៍ ហៅ អេដវីន។
ចំណែកកាលពីប៉ុន្មានថ្ងៃមុននេះ ក៏មានតារាច្រើងដួងណាស់ ក៏ទៅវត្តដែរ មានដូចជា ៖ កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងក្រុមគ្រួសារ, កញ្ញា ឈិន មុន្នីនាថ, ឃុន វុត្ថា, អ្នកនាង សុខ សោម៉ាវត្តី, អ្នកនាង ចំរើន សុភ័ក្រ្ត, លោក អេឡិច ច័ន្ទត្រា, លោក ជា វិបុល, អ្នកនាង គង់ សុជាតិ, ម៉ៅ ហាជី, កញ្ញា ប៉ាច គីមមួយ, លោក សយ រតនៈ, សោម ស្រីនាថ, អ្នកនាង វីរៈ និច និងស្វាមី, ភឿន សុភាព, តារា Tik Tok លោក ផាត់តា ភូ, កញ្ញា អាង សុជាតា, លោក អ៊ឹម ជីវ៉ា, អ្នកនាង ពេជ្រ សូលីកា, ឈិន មុន្នីនាថ, ជា វណ្ណារិទ្ធ, ថន លក្ខិណា, នី រតនា និងភរិយា, ឌី សូនីតា, ទឹម រដ្ឋា, ទឹម វត្តី, កញ្ញា បាន មុន្នីល័ក្ខ, ញឹម ច័ន្ទថន, កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី, លោក យ៉ែម សំអូន។
ហើយអ្នកខ្លះទៀត ក្រោយពីទៅវត្តរួចហើយ បានញ៉ាំបាយជុំគ្រួសារ មើលទៅពិតជាសប្បាយរីករាយ កក់ក្តៅណាស់។ ដូចនេះដើម្បី ជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព ស្អាតៗ ខាងក្រោមនេះ ទំាងអស់គ្នា ៖