ក្នាញ់ណាស់ ! អូហូយ អូន Mera កូនស្រី នីឡា កើតទើបបាន 8 ថ្ងៃសោះ ប្រែមុខមាត់ ប្លែកច្រើនដល់ហើយ, ក្នាញ់ត្រង់នេះពេក ហ្វេនៗ នាំគ្នា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីនាថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ តារាកំប្លែង កញ្ញា វ៉ាន់ នីឡា កូនស្រីបង្កើត របស់ សុវណ្ណ ឬទ្ធី ​ហៅ​លោកតាវ៉ិចទ័រ បាន ចូលរោងការ តាមប្រពៃណីខ្មែរ ជាផ្លូវការហើយ ដោយស្វាមីឈ្មោះ ស៊ុត សក្ការៈ ហើយក៏មានភ្ញៀវកិត្តិយសទំាងសងខាងមកចូលរួមយ៉ាងច្រើន ប្រកបដោយទឹកមុខស្រស់ស្រាយគ្រប់ៗគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង 01:26 នាទី រសៀល អ្នកនាង វ៉ាន់ នីឡា បានសម្រាលកូនស្រី ដោយជោគជ័យហើយ ទំាងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់ ពិសេស អូនមានឈ្មោះពីរោះទៀតគឺដាក់ ថា MERA ហៅ អូនសយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញមុខ កូនស្រី ជាលើកដំបូង នីឡា បានពោលពាក្យ​ទំាងក្តីរភើបបែបនេះថា “ជំរាបសួរអ៊ំពូមីង លោកតាលោកយាយ អូនឈ្មោះ MERA វះកាត់បានដោយជោគជ័យ និងសុវត្ថិភាព ថ្ងៃ 12.09.22 សុខភាពអូនល្អធម្មតាចាស អរគុណអ៊ុំពូមីង ដែលបានសួរសុខទុក្ខណាចាស ហើយនាងក៏សូមអរគុណ ដល់មន្ទីរសំរាកព្យាបាល និងសម្ភពហ្សូលី(ចិត្រា) ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងកក់ក្ដៅ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត បើងាកទៅមើលបន្ទប់សម្រាករបស់ នីឡា នៅក្នុងមន្ទីរពេទ្យនេះវិញពិតជាស្អាតខ្លាំងណាស់ ដូចនៅសណ្ឋាគារលំដាប់ផ្កាយអ៊ីចឹង មានដូចជា ទូរទស្សន៍, ម៉ាស៊ីតត្រជាក់, ទូរទឹកកក, ផ្ទះបាយ, កន្លែងអង្គុយទទួលភ្ញៀវ, គ្រែសម្រាក, ទូរទុកដាក់សំលៀកបំពាក់ និងនៅមានកន្លែងមួយចំនួនទៀត ឃើញហើយពិតជាចង់ស្នាក់នៅមែនទែន ជាមួយបរិយាកាស ស្អាត មានអនាម័យល្អ រីឯម្លៃវិញ គឺ $3700 ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ អូន Mera កើតទើបបាន ៨ ថ្ងៃសោះ តែប្រែមុខមាត់ ប្លែកច្រើនមែនទែន បើមើលទៅថ្ពាល់អូនវិញ មិនបាច់និយាយទេ ឡើងធ្លាក់បាត់ទៅហើយ ដល់ថ្នាក់ ម៉ាក់ៗ ក្នាញ់កូនស្រីពេក បានត្រឹមពោលពាក្យយ៉ាងខ្លីថា “អស់រូបខ្លួនឯងផុសហើយ មានតែរូបកូនទេឥឡូវនេះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញរូបភាព និងវីដេអូ របស់ អូន Mera រួច គ្រប់គ្នា ចូល comment ម្នាក់មួយម៉ាត់ថា ៖ មុខដូចប៉ាណាស់ចៅតូច, ផុសរូបម៉ែក៏អត់មានអ្នកមើលដែរ, cute ណាស់ ចៅស្រី, មុខដូចប៉ាៗណាស់, ប៉ាអោយបេះដាក់ហ្នង, មើលរោមដៃគេហ៎។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment