ចេះអើយចេះ សំពះសមណាស់ ! ចំថ្ងៃកាន់បិណ្ឌ អ្នកនាង ឌី សូនីតា នាំអូនស្មាយ៍ ទៅវត្ត ស្លៀតឈុតបែបនេះ ស្អាតណាស់, ក្នាញ់ត្រង់ដៃ អូនស្មាយ៍ ពេក គ្រប់គ្នា ដាក់ម្នាក់មួយម៉ាត់ថា…(មានរូបភាពច្រើន)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាមហាជនទូទៅ មិនតិចនាក់ទេ ច្បាស់ជាស្គាល់ អ្នកនាង ឌី សូនីតា ជាក់ជាមិនខាន ដែលជា តារាសម្តែងដ៏ពូកែ លែងទឹកមុខ ពាក្យសំដី ចាក់ទឹកមិនលិចនោះ ដោយទទួលបាន ការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់ ហ្វេនៗ របស់ខ្លួន អត់ប្រែសោះ មកទល់ពេលនេះ ហើយតារារូបនេះ តែងតែលេចមុខ ក្នុងកម្មវិធី តូចធំ មិនដែលដាច់ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន អ្នកនាង ឌី សូនីតា កំពុងសាងក្តីសុខ ក្នុងគ្រួសារ​តូចមួយរបស់ខ្លួន ពិសេសជាមួយ កូនស្រីសំណព្វចិត្ត តែម្តងម្តង គឺ ស្មាយ៍ (smile) ដែលមាន មុខមាត់ ឡើងប្លែក គួរឲ្យក្នាញ់ខ្លាំងណាស់ ដូចកូនកាត់ បារាំងអ៊ីចឹង ហើយឲ្យតែថតរូបម្តងៗ គេកម្រឃើញ អូនស្មាយ៍សើច ញញឹម ដូចក្មេងដទៃ ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ ចំថ្ងៃកាន់បិណ្ឌ ១១ ព្រោះតែគ្រឺត កូនស្រីពេក ឃើញធ្វើទង្វើរមួយនេះ ចំពោះចាស់ៗ នៅវត្ត ក៏ដាក់មួយម៉ាតយ៉ាងខ្លីថា “អូនមកវត្ត ធ្វើបុណ្យចែកទាន ជាមួយក្រុមគ្រួសារអូន ហើយនិយាយពីម្រាមដៃវិញ បងប្អូនអើយ មិនដឹងគួរនិយាយ យ៉ាងម៉េចអោយសម”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មើលរូបនេះរួច គ្រប់គ្នា ក្នាញ់ពេកក៏ចូល comment ថា ៖ ឆ្លាតម្ល៉េះកូនស្រី, សំពះសមណាស់ អូនស្មាយ៍អើយ, សមម្ល៉េះកូនម្តាយ, កូនស្មាយ៍ចេះណាស់ កាយវិការ ទន់ភ្លន់ ចំជាកុមារីឆ្លាត សមរូបសមរាង ល្អហួសស្រឡាញ់ពេញបេះដូង, ថ្ពាល់ឡើងក្រហមហើយ អូនក្ដៅស្អុះ, គ្រឺតណាស់, អនាគត លោកជំទាវ ដៃហ្នឹង, ក្តៅឡើងក្រហមមុខ អាស្មាយ៍ គួរអោយក្នាញ់ណាស់, ឆ្លាតហើយគួរឱ្យស្រឡាញ់ទៀតក្មួយ, អូនចូលវត្ត តែដូចទៅរត់ហាត់ប្រាណ អ៊ីចឹង ញើសជោគ ម្រាមដៃទំនងណាស់ អូនស្មាយ៍អើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចនេះដើម្បីជ្រាប​កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖

Related posts

Leave a Comment