ឮសំឡេងរោទ៍ ញ័របេះដូងបាត់ ! ញាក់សាច់ ស្ងាត់ៗ អាម៉ី ទិញឡានទំនើប ត្រកូល Skyline GTR R34 មក surprise ស្វាមី អ៊ីចឹងហ្មង, ឃើញរូបរាង និងឮសំឡេងឡាន អាម៉ី និយាយត្រង់ៗ ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន អ្នកលក់ផលិតផល តាមអនឡាញដ៏ល្បីពីរនាក់ គឺ អាជី និង អាម៉ី នោះ ហើយក៏ត្រូវជាបងប្អូនគ្នាផងដែរ។ អាម៉ី សម្រេចចូលរោងភ្ជាប់ពាក្យកាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ ជាមួយបុរសសង្ហាម្នាក់ឈ្មោះ សម្បត្តិ មយូរ៉ា។ ក្នុងនោះអ្វីដែលចាប់អារម្មណ៍បំផុតនោះ គឺថ្លៃបណ្ណាការ គឺ តេង ដាណា ហៅ អាម៉ី ទទួលបាន រហូតដល់ទៅ 400 000 000រៀលឯនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយភ្ជាប់ពាក្យ អ្នកទំាងពីរ បានបង្ហោះរូបភាពញឹកញាប់ណាស់ បង្ហាញក្តីសុខ ជាមួយដៃគូដែលខ្លួនបានជ្រើសរើសត្រូវ ពិតជាមានសុភមង្គល និងពោរពេញដោយស្នាមញញឹម គ្រប់ពេល ហើយក៏តែងតែទិញកាដូជូនគ្នាទៅវិញទៅមកមិនដែលដាច់ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត់ទាន់អស់ទេ ម្សិលម៉ិញនេះទៀត មយូរ៉ា ស្វាមី របស់ អាម៉ី រំភើបស្ទើរហោះដោយសារតែ ភរិយា ទិញកាដូដ៏ពិសេសមួយនេះជូន អរពេក លោក ពោលពាក្យ បែបនេះថា “សមាជិកថ្មីនៃត្រកូល Skyline GTR R34 បានមកដល់ផ្ទះហើយ ខ្ញុំពិតជាសប្បាយចិត្តណាស់ ហើយនេះ គឺជាឡាន ក្នុងក្ដីស្រមៃ របស់ខ្ញុំ តាំងពីតូចមក អរគុណប្រពន្ធសម្លាញ់ សម្រាប់កាដូ ដ៏ធំធេងមួយនេះ Teng Dana”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញរូបរាង និងឮសំឡេង ឡានទំនើបមួយគ្រឿងនេះ អាម៉ី ក៏និយាយត្រង់ៗថា “សមាជិកថ្មីនេះ កាចណាស់ និយាយត្រង់ ខ្ញុំអត់ហ៊ានជិះទេ បងប្អូន ជិះវា ដូចជិះគ្រា.ប់បែ.ក”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មិនតិចនាក់ទេ ចូល comment ថា ៖ សុំហិតផ្សែងផងបង, ស្រឡាញ់ JDM នៅក្រោយបង, ឡូយគ្មានគូប្រៀប, ឡានក្នុងក្ដីស្រមៃ ថ្លៃមធ្យមងំមានលុយក៏ទិញមិនបាន, អេមខ្លាំងណាស់បង, ចង់អង្គុយអោយបងរោទ៍អោយស្ដាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តោះកុំឲ្យចាំយូរ ទៅមើល រូបរាង​ឡាននេះទំាងអស់គ្នា ថាអេមប៉ុណ្ណានោះ ៖

Related posts

Leave a Comment