សង្ស័យណាស់ ! សុខ សីឡាលីន តែងមួយឈុតនេះ ទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ ឡើងក្មេង ហើយស្អាតណាស់, ចាប់អារម្មណ៍រូបចុងក្រោយនេះពេក ហ្វេនៗ ចូល comment ព្រាត ទំាងភ្ញាក់ថា…(មានរូបភាពច្រើន)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នា ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ នេះ ត្រូវនឹងថ្ងៃ១២រោច ខែភទ្របទ​ គឺជាថ្ងៃកាន់បិណ្ឌ១២នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ គេឃើញតារាល្បីៗជាច្រើនដួង បាននាំគ្នាទៅវត្ត ច្រើនណាស់ ក្នុងថ្ងៃកាន់បិណ្ឌនេះ ចាប់ពីថ្ងៃកាន់បិណ្ឌ ១ រហូតដល់ បិណ្ឌ ១២ នេះ ពិសេសស្លៀកឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ បានយ៉ាងស្អាតសមសួនណាស់ ពិតជាប្លែកជាឆ្នាំមុនៗទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត គេក៏សម្លឹងឃើញ តារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ ហើយក៏ជាគណៈកម្មការ Cambodian Idol រដូវកាលពី ៤ ផងដែរ គឺ សុខ សីឡាលីន ដោយតែងខ្លួនមួយឈុតនេះ ឡើងសុភាព ហើយស្អាតមែនទែន ក្នុងថ្ងៃកាន់បិណ្ឌ ១១ ម្សិលម៉ិញនេះ រួចភ្ជាប់សារខ្លីមួយថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“បិណ្ឌទី១១ បានពីរ វត្តទៀតហើយ វត្តប្រាសាទ និងវត្តពពែក្រោម សរុបបាន៧ វត្តហើយឆ្នាំនេះ ធ្វើម៉េចអោយបានច្រើនវត្តបន្តិច ដើម្បីឧទ្ទិសកុសល្យ ជាពិសេសជូនលោកឪពុក របស់កូន ទិត្យ សុផាត និងជីដូនជីតា ទាំងអស់ ដែលបានចែកឋាន ជូនបុណ្យ បងប្អូន ម្តងទៀត គ្រប់ៗ គ្នាណាចាស”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មើលដល់រូបចុងក្រោយ ស្រាប់តែ ហ្វេនៗ ភ្ញាក់ព្រឺត ពេលឃើញ ឡាលីន អង្គុយក្បែរបុរសសង្ហាម្នាក់ ដោយសារតែទប់ចិត្តលែងជាប់ មានហ្វេនម្នាក់សួរត្រង់ៗថា “Idol នរណាហ្នឹង? ជួយបញ្ជាក់ផង កុំទុកអោយឆ្ងល់ អ៊ីចឹង” ភ្លាមនោះ សុខ សីឡាលីន ឆ្លើយច្បាស់ៗថា “ប៉ូលិសគ្នាគេតើ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកខ្លះបន្ថែមថា ៖ So sweet idol មានគូហើយ, អីយ៉ា ធ្វើបុណ្យរួមគ្នា សន្យាជួបគ្នាគ្រប់ៗជាតិ, ដូចជាចង់ញ៉ាំម្ហូបការដល់ហើយ, រូបញាក់ដល់បេះដូង, ស្អាតទំាងគូអូន, អីយ៉ា សមយ៉ាងនេះ, Police ទៅវត្តផ្ទុះការចាប់អារម្មណ៍, ផ្សងគ្រប់ៗជាតិ​ សាធុ, ចិញ្ចៀនដៃនាង ដូចគ្នាទៀតបង, បងលីនមានគូគាប់ហើយ ពាក់ចិញ្ចៀនឆ្វេងដូចគ្នាទៀត, ឃើញហើយស្អាតណាស់ឱម្ចាស់ថ្លៃអើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាបបន្ថែមទៀត តោះទៅមើលរូបភាពស្អាតៗខាងក្រោមនេះ ៖

Related posts

Leave a Comment