សំពះសមអើយសម ឡើងទន់ភ្លន់ ! នី រតនា និងភរិយា នាំកូនស្រី តែងមួយឈុតនេះ ទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ ឡើងផ្អើលអស់ ហ្វេនៗបាត់, ក្នាញ់ អូនមែល ពេក គ្រប់គ្នាក៏បាន…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ២០២២។ ចំណែក ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ នេះ ត្រូវនឹងថ្ងៃ១២រោច ខែភទ្របទ​ គឺជាថ្ងៃកាន់បិណ្ឌ១២នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លៀតក្នុង​ឱកាសនេះ តារាល្បីៗ ជាច្រើនដួង បាននាំគ្នាទៅវត្ត ច្រើនណាស់ ក្នុងថ្ងៃកាន់បិណ្ឌនេះ ចាប់ពីថ្ងៃកាន់បិណ្ឌ ១ រហូតដល់ បិណ្ឌ ១២ នេះ ពិសេសស្លៀកឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ បានយ៉ាងស្អាតសមសួនណាស់ ពិតជាប្លែកជាឆ្នាំមុនៗទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ គេឃើញតារាចម្រៀងដ៏ល្បី គឺលោក នី រតនា និងភរិយា នាំអូនមែល ដាក់មួយឈុតនេះទៅវត្ត ស្អាតប្លែកភ្នែកមែនទែន។ ភរិយាលោក នី រតនា បានភ្ជាប់សារខ្លីមួយបញ្ជាក់ នៅមុននេះបន្តិច នាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ ចំថ្ងៃកាន់បិណ្ឌ ១២ ថា “ធ្វើបុណ្យផង ចែកទានផង ជ្រះថ្លាណាស់ បើកាយវិការកូនស្រីវិញ មិនបាច់និយាយទេ បងប្អូនមើលតែរូបទៅដឹងហើយ Nyvann Melanie – នីវណ្ណ មែលឡានី ទីតាំង: វត្តកំពង់ព្រះជ្រៃ សិរីត្នោតគូ ហៅវត្តបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ចែកទានដល់ 50 គ្រួសារ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នាញ់អូនមែល ពេក គ្រប់គ្នា ចូល comment ទំាងគ្រឺតថា ៖ ដូចក្រមុំ អ៊ីចឹងអូនមែល, សមសួនជានារីខ្មែរណាស់ អូនមែល, បានបុណ្យច្រើនៗអូនមែល, កាទ្រីត អូន មែល, ក្នាញ់ណាស់លោកអើយ, គួរឲ្យស្រឡាញ់ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត់ទាន់អស់ទេ ក្នុងហ្វេសប៊ុក អូនមែល បានប្រាប់ទៀតថា “គ្រាន់តែយកទៅធ្វើបុណ្យម្តង ដឹងហើយថាកូនចូលចិត្តធ្វើបុណ្យដាក់ទាន កាយវិការមិនបាច់ប្រាប់ គឺថាជូនដៃពីរ និងសំពះយ៉ាងទន់ភ្លន់ វីដេអូខ្លីៗ សកម្មភាពអូនទៅកាន់វេនបិណ្ឌនៅស្ទោង និងចែកទាន ដល់ទុរគតជនចំនួន 50 គ្រួសារ អូនសូមចែកកុសលផលបុណ្យដល់ អ៊ុំពូមីង លោកតា លោកយាយ ទាំងអស់គ្នាផង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាបបន្ថែមទៀត តោះទៅមើលទិដ្ឋភាព អូនមែល និងប៉ាម៉ាក់ អូន ទំាងអស់គ្នា ៖

បើអត់ឮសំឡេង អាចទស្សនាតាមរយៈ link មួយនេះ ក៏បាន https://fb.watch/fHIk6CDxRU/

Related posts

Leave a Comment