ហ្វេនៗ ក៏ដូចជាទស្សនិកជន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង និងពិធីករ រូបស្រស់សង្ហា លោក សេង មង្គល នោះ ដែលទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងពីសំណាក់មហាជន ពិសេស លោកមានពាក្យសំដីផ្អែម និងរួសរាយ ខ្លាំងណាស់។
លុះមកដល់ ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ ហ្វេនៗ ក៏ដូចជាមហាជនទូទៅ មិនតិចនាក់ទេ ពិសេស អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកតែម្តង ឡើងភ្ញាក់ព្រឺត ក្រោយឃើញ លោក បានក្លាយជា BA ឲ្យផលិតផលថ្មី របស់ ចែដាណា។
ហើយកន្លងទៅ លោកបានបង្ហោះរូបភាព ជាមួយ ឪពុកម្តាយ ជាទីស្រឡាញ់ ខណៈពេលដើរផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ មើលទៅពិតជាកក់ក្តៅ និងមានក្តីសុខណាស់ ហើយក៏បានធ្វើឲ្យ គ្រប់គ្នា ភ្ញាក់ព្រឺត ពេលឃើញ ឪពុកម្តាយ របស់មង្គល នៅក្មេងខ្លាំង ពិសេស តារាប្រុសរូបនេះ មានមុខមាត់ កាត់រកម្តាយតែម្តង។ ពេលនោះ លោក បានភ្ជាប់សារខ្លីមួយថា “ថ្ងៃនេះ មានកិត្តិយសណាស់ បានជូនIdol ទាំងពីរ ដើរលេងផ្សារទំនើប ពុកម៉ែ មិនមែន ជាមនុស្សអស្ចារ្យសម្រាប់ អ្នកដទៃ តែពុកម៉ែ ជាមនុស្សអស្ចារ្យ សម្រាប់កូនៗ”។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ ចំថ្ងៃកាន់បិណ្ឌ ១៣ លោក សេង មង្គល បានធ្វើរឿងមួយជូនអ្នកមានគុណ គឺ បានក្រាបសំពះដល់បាតជើងឪពុកម្តាយ និងជូនលុយសុទ្ធតែដុល្លារ យ៉ាងច្រើនសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ រួចភ្ជាប់មួយឃ្លា ដ៏មានន័យទៀតថា
“ព្រះរស់ គុណពុកម៉ែ ធំធេងណាស់ មិនអាចកាត់ថ្លៃបានឡើយ កូនសប្បាយចិត្ត សែនក្រៃបានកើតជាកូនលោកពុកម៉ែថ្លៃ កូនសូមជូនពរលោកទាំងទ្វេរ មានសុខភាពល្អ អាយុវែង និងជាម្លប់ ដល់កូនចៅគ្រប់ៗគ្នា”។
ឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មិនតិចនាក់ទេ ចូល comment ថា ៖ ល្អប្រពៃណាស់ក្មួយ កូនកតញ្ញូ, កូនល្អ ចង់បានប្រពន្ធហើយយ៉ាង, នេះបានហៅថាកូនល្ឣ។
ដើម្បីជ្រាបបន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖