នាថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២២ នេះ ត្រូវនឹងថ្ងៃ១៣រោច ខែភទ្របទ គឺជាដល់ ថ្ងៃកាន់បិណ្ឌ១៣ ហើយ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជា ពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។
បិណ្ឌទី១៣ នេះគឺជាថ្ងៃដែលប្រជាពលរដ្ឋ កម្មករ កម្មាការិនី អាជីវករមួយចំនួន បានធ្វើដំណើរជាបន្តបន្ទាប់ទៅកាន់ស្រុកកំណើតដើម្បីជួបជុំ ឪពុកម្ដាយ បងប្អូនសាចលើញាតិ ដើម្បីធ្វើបុណ្យនៅតាមវត្តអារាម ក៏ដូចជានៅតាមផ្ទះ និងរីករាយជួបជុំគ្រួសារ ហើយប្រជាពលរដ្ឋខ្លះទៀត ក៏បានចាប់ផ្ដើមធ្វើដំណើរកម្សាន្តជុំគ្រួសារ ទៅកាន់តំបន់ទេសចរណ៍ផ្សេងៗ ។
ថ្ងៃនេះដែរ លោកជំទាវ ឧកញ៉ា ទ្រី ដាណា ក៏បានអញ្ជើញទៅបាន ៦ វត្តឯណោះ រួចប្រាប់ថា “បិណ្ឌ13បាន6វត្តហើយបងប្អូនជូនបុណ្យផង”។ មួយវិញទៀត ខណៈពេលជិះតាមផ្លូវ ក៏ឃើញ សកម្មភាពដ៏គួរឲ្យចាប់អារម្មណ៍មួយ ពី យុវជន យុវនារី មួយក្រុម កាន់ចានស្រាក់ បបួលគ្នាទៅវត្ត យ៉ាងច្រើន ដល់ថ្នាក់ ធ្វើឲ្យ លោកស្រី ទ្រី ដាណា ទប់ចិត្តលែងជាប់ហើយ ក៏ដាច់ចិត្តបង្ហោះ សកម្មភាពទំាងនេះ រួចនិយាយត្រង់ៗថា
“សរសើរប្អូនៗ ចេះបបួលគ្នាកាន់ចានស្រាក់ ដើរធ្វើបុណ្យទាំងក្រុម ទាំងក្រុម ឃើញហើយរំភើបណាស់ យុវជន យុវនារី គ្រប់រូប ជាទំពាំងស្នងឬស្សី ត្រូវមានចិត្តជ្រះថ្លា ខំប្រឹងរៀនសូត្រ ពេលទំនេរ អាចសប្បាយជុំគ្នាខ្លះ ធ្វើអំពើល្អ ជាមួយគ្នាខ្លះ អាហ្នឹងបានគេហៅថាមិត្តល្អ មិត្តពិតប្រាកដ ទៅស្រុក កុំភ្លេច នៅជាមួយពុកម៉ែ អោយបានច្រើនផងណា ព្រោះពួកគាត់ចាស់ៗហើយ ចង់ទទួលបានភាពកក់ក្ដៅពីកូនៗវិញ”។
ឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នានិយាយថា ៖ ជាទំពាំងស្នងឬស្សីល្អ, ដូចខ្ញុំដែរ, ចែលួចថតទៀត, ផ្អើលវត្តទៀតហើយ ប៉ុណ្ណឹង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖
បើអត់ឮសំឡេង អាចទស្សនាតាមរយៈ link មួយនេះ ក៏បាន https://fb.watch/fI_YoDmO-f/