ទំនើប ស្អាត ញាក់ បស់គេមែន ! ដូចបានសន្យា ទីបំផុត ទេព បូព្រឹក្ស និង G-Devith បានមកដល់ Tokyo បាត់ មកដល់ភ្លាម ប្រាប់ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកគាំទ្រ ក៏ដូចជា ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស ជាច្រើន ពិតជាស្គាល់ តារាចម្រៀងដ៏ល្បី កញ្ញា ទេព បូព្រឹក្ស ជាក់ជាមិនខាន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង មកទល់ពេលនេះ ហើយបទចម្រៀងរបស់តារាស្រីរូបនេះ ឲ្យតែចេញម្តងៗ គឺផ្ទុះការគាំទ្រយ៉ាងខ្លាំង ជាមួយស្តាយ៍ប្លែកៗ មិនដែលឃើញពីមុនមក ហើយក៏កំពុងសាងក្តីសុខ និងសុភមង្គល ជាមួយ G-Devith ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែមកដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ គេឃើញ ទេព បូព្រឹក្ស និង G-Devith ដឹកដៃគ្នា ទៅលំហែកាយ តែពីរនាក់ ដល់ប្រទេសជប៉ុន បាត់ ព្រមទំាងបានទៅដើរលេងដល់ Kyoto និង Osaka ហើយ ចំណែកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២ នេះ អ្នកទំាងពីរនឹងបន្តដំណើរទៅ Tokyo តែម្តង មើលទៅពិតជាសប្បាយ ញាក់សាច់ ពិសេស មានញ៉ាំ អាហារឆៅ ស្រស់ៗទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទេព បូព្រឹក្ស បានភ្ជាប់សារ ជាបន្តបន្ទាប់ ថា “Kyoto (Japan) មកដល់ជប៉ុន កន្លែងដែលចង់ទៅជាងគេ កន្លែងណា ថាមើល, នឹងមិនបោះបង់ចោលគ្នាឡើយ forever and ever, កន្លែងណាក៏សប្បាយឲ្យតែមាន you នៅជិត me ទេសភាព ស្រស់ស្រាយ តាម៉ង Hi Osaka see you tomorrow Tokyo”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញទិដ្ឋភាពទំាងនេះ ហ្វេនៗ នាំគ្នាចូល comment ព្រាតថា ៖ មកលេង​ Oizuni ផង idol, ផ្អែមល្ហែមដល់ហើយ, ខ្ញុំវិញកន្លែងណាក៏សប្បាយ ឲ្យតែyou ចេញលុយឲ្យអូន, មកTokyoចូលណាហ្កុយាក់ ផងអាយដល, ស្វីតល្មមៗបានហើយចែ, គ្រប់ទីកន្លែងតែម្តងហ្មង អាយដល, ចែព្រឹក្សដូចកូនជប៉ុន អ៊ីចឹង ឡើង cute, មកលេង Shizuoka មកបង ខ្ញុំចាំទទួល។

ដូចបានសន្យា ទីបំផុត នាថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២​ នេះ បូព្រឹក្ស និង G-Devith បានដឹកដៃគ្នា មកដល់ Tokyo មែន មើលទៅអគារ នៅទីនោះ ពិតជាស្អាត ញាក់សាច់ បស់គេមែន ពិសេសបន្ទប់ សណ្ឋាគារហ្នឹងហ្មង ម៉ូត រចនា ប្លែក ទាក់ភ្នែកមែនទែន។ បូព្រឹក្ស និង G-Devith បានបង្ហោះរូបភាពស្អាតៗ បង្អួត ហ្វេនៗ រួចប្រាប់ថា “អរុណសួស្តី ពី Tokyo, អ្នកដេកផ្ទះ គេថតម៉េចទៅណ៎”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តោះកុំឲ្យចាំយូរ សូមមើលរូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

Related posts

Leave a Comment