ហាយសូ កប់ស៊េរី ! អូនមែល កូនស្រី នី រតនា ដាក់មួយឈុតនេះ ឡើងផ្អើល, ក្នាញ់ត្រង់ក្បាលពោះពេក ហ្វេនៗ នាំគ្នានិយាយព្រាត ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកឡើងវិញបន្តិចផងដែរថា លោក នី រតនា គឺជា តារាចម្រៀង ដ៏ល្បីឈ្មោះម្នាក់ ប្រចាំ ផលិតកម្ម រស្មីហង្សមាស ដែលពុកម៉ែ បងប្អូន ក៏ដូចជា មហាជនទូទៅ ជាច្រើននាក់ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ហើយលោកក៏ជា ម្ចាស់​ពាន​កម្មវិធី​ Cambodian Idol រដូវកាលទី1 កំឡុង ឆ្នាំ 2015 ផងដែរ ដែលទទួលបានការបោះឆ្នោតច្រើនជាងគេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បានចូលរោងការតាមប្រពៃណី ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ដែលជាហ្វេន របស់ខ្លួន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ហើយក្រោយមកបន្តិច អ្នកទំាងពីរ ក៏ទទួលបានកាដូដ៏ពិសេសមួយ គឺកូនស្រីដ៏ស្រស់ស្អាតម្នាក់ មានឈ្មោះ នីវណ្ណ មែលឡានី មើលទៅមុខមាត់ គួរឲ្យគ្រឺត និងស្រឡាញ់ខ្លាំងណាស់ កាន់តែធំ កាន់តែចេះ ពិសេស លោក និងភរិយា តែងតែឆ្លៀតពេលវេលា នាំអូនមែល ដើរលំហែកាយញឹកញាប់ខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកកាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២ គ្រប់គ្នា ភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញ អូនមែល តែងខ្លួន បែបទាន់សម័យ ដាក់មួយឈុតពណ៌ខ្មៅ ឃើញហើយញាក់សាច់ ដូចមនុស្សពេញវ័យអ៊ីចឹង ម៉ាក់ៗ អូនភឺល ភ្ជាប់សារខ្លីមួយថា “ហាយសូសន្លប់ កប់ស៊េរី”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មើលរូប និងវីដេអូ រួច ក្នាញ់ពេក គ្រប់គ្នា ដាក់ម្នាក់មួយបាត់ថា ៖ ក្រមុំបាត់, មើលក្បាលពោះអូនមែលផង, ក្បាលពោះហ៎បេប៊ី ឡើងគួរអោយចង់ញ៉ាំ, ចេញក្បាលពោះហើយ ចែមែល, អូយម៉ាប់ៗ, ក្នាញ់ត្រង់ក្បាលពោះហ្នឹងហ្មង, ចង្កេះនៅណាចៅ​ cute ម៉្លេះ​ គួរឲ្យស្រឡាញ់​ណាស់, កូនជ្រូក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាបបន្ថែមទៀត តោះទៅមើល រាងអូនមែល ពេលនេះ ទំាងអស់គ្នា ៖

បើអត់ឮសំឡេង អាចទស្សនាតាមរយៈ link មួយនេះ ក៏បាន https://fb.watch/fPANoW7VKQ/

Related posts

Leave a Comment