លេងខូចគេណាស់ ! ភ្ញាក់ព្រឺត ក្រោយឃើញ ឆលី កូនប្រុស ឱក សុគន្ធកញ្ញា ហ៊ានដើរទៅឱបកូនគេ អត់អស់ចិត្ត នៅឆ្លៀតទៅថើបទៀត, ក្នាញ់ពេក គ្រប់គ្នាដាក់ម្នាក់មួយម៉ាត់ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកឡើងវិញបន្តិចផងដែរថា អ្នកនាង ឱក សុគន្ធកញ្ញា គឺជា តារាចម្រៀងដ៏ល្បីឈ្មោះម្នាក់នៅក្នុងផលិតកម្មរស្មីហង្សមាស ដែលមានពុកម៉ែ បងប្អូន មិនតិចនាក់ទេ ជាស្គាល់ជាក់ជាមិនខាន ហើយនៅតែទទួលបានការគាំទ្រខ្លាំងដដែលមកទល់ពេលនេះ។ តារាស្រីម្នាក់នេះ បានចូលរោងការ តាមប្រពៃណីខ្មែរ ជាមួយលោក អ៊ឹង សុខលី កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៩ ដោយមានការចូលរួម យ៉ាងច្រើន ពីសំណាក់ភ្ញៀវកិត្តិយស ទំាងសងខាង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះក្រោយមក ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ ឈ្មោះ ឆលី កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ទំាងម្តាយ និងកូន គឺមានសុខភាពល្អ ខ្លាំងណាស់ ពិសេស អូនឆលី មានថ្ពាល់ខួចដូចប៉ាៗគេណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ បើទោះបីជារវល់ ក្នុងការងារ ខ្លាំងប៉ុណ្ណាក៏ដោយ ក៏អ្នកទំាងពីរ តែងតែឆ្លៀតពេលវេលា នាំកូនប្រុស សំណព្វចិត្ត ទៅដើរលេង តាមទីកន្លែង ជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅពិតជា ពោរពេញដោយភាព និងមានសុភមង្គលខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងថ្មីៗនេះ ឱក សុគន្ធកញ្ញា និង ស្វាមី នាំ ឆលី កូនប្រុសសំណព្វចិត្ត ទៅដើរលំហែកាយ នៅប្រទេសអូស្ត្រាលី បាត់ មើលទៅពិតជាសប្បាយ រីករាយ និងកក់ក្តៅណាស់ ពិសេស បានជួបប​ងប្អូន និងម្តាយ ជាទីស្រឡាញបាត់ ថែមទៀតផង ព្រមទំាងដាក់ប៉ុន្មានប៉ុស្តិ៍ បង្ហាញអ្នកគាំទ្រ ស្អាតៗខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ គ្រប់គ្នាភ្ញាក់ព្រឺត ក្រោយឃើញ ឱក សុគន្ធកញ្ញា បានបង្ហោះវីដេអូមួយ ពីសកម្មភាព ឆលី រត់ទៅឱបក្មេងស្រីម្នាក់ មិនអស់ចិត្ត នៅឆ្លៀតទៅថើបកូនគេមួយខ្សឺតទៀត។ ក្នាញ់ពេក ឱក សុគន្ធកញ្ញា ដាក់មួយម៉ាត់ថា “គួរសមណាស់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត់ទាន់អស់ទេ មើលរួច កា្នញ់ពេក គ្រប់គ្នាដាក់ម្នាក់មួយម៉ាត់ថែមទៀតថា ៖ ចុមឱបទៀត កាត់តាមប៉ាប៉ា, ឆលីខូចណាស់, កាត់ទៅប៉ាប៉ាហ្មង ខូចណាស់, ចេះណាស់កូនម្ដាយ, បន្លំថើបកូនគេទៀត, ខ្សែ​លើ​ណាស់ ​ឆលី​កូន, កេ្មងខូចថើបគេ​, លេងខូចគេណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាបបន្ថែមទៀត តោះទៅមើលវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

Related posts

Leave a Comment