ទីបំផុត បន្តោងខ្សែក អក្សរ “ជី” ដែលមានតម្លៃ 19900 $ ប៉ាៗ Vith ឃើញវិញហើយ អ្នករើសបាន គឺជា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់បន្តិចផងដែរថា កាលពី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ កំពូលតារាចម្រៀង K-Pop គឺ CL បានមកដល់ប្រទេសកម្ពុជាយើង ម្តងទៀតបាត់ ព្រមទំាងទទួលស្វាមគន៍ យ៉ាងកក់ក្តៅ និងច្រើនណាស់ ពីសំណាងក់ ហ្វេនៗ នៅប្រទេសកម្ពុជា ដែលឈរចាំទទួល នៅព្រលានយន្តហោះភ្នំពេញ អមដោយក្តីរំភើប និងរីករាយ យ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ថា តារាល្បីរូបនេះ មកកម្ពុជាយើងម្តងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Queen CL និងកំពូលតារាល្បីៗ ប្រចាំប្រទេសកម្ពុជា បានបង្ហាញខ្លួនដ៏អស្ចារ្យ ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំ និងកក្រើកបំផុតប្រចាំឆ្នាំ VATTANAC វ ALL IN FESTIVAL នាល្ងាច ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ទីតាំងបរិវេណ OCIC ជ្រោយចង្វារ ជិតរង្វង់មូលនាងមច្ឆា ពិសេស កាន់តែញាក់សាច់ថែមទៀតនោះ បើក្រឡេកទៅមើលឆាកតន្ត្រីនេះវិញ ពិតជាមិនធម្មតាឡើយ ដោយមិនត្រឹមតែមានធំប៉ុណ្ណោះទេ ថែមទំាងមានការរៀបចំភ្លើងទាក់ភ្នែកកប់ទៀតផង មិនឲ្យចាញ់ឆាក តន្ត្រី នៅក្រៅប្រទេសឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី CL ក៏មានតារាល្បីៗ នៅក្នុងប្រទេសកម្ពុជាយើងទៀតផង មានដូចជា G-Devith, នីកូ, មាស សុខសោភា, ពន្លឺ, ភិទិ, ដាវីន, តិចម៉េង, ពូឃ្លាំង, រ៉ាប៊ី រួមនិងតារាល្បីផ្សេងទៀត ដែលមិនអាចរៀបរាប់អស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាន់តែភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងបំផុតនោះ ហ្វេនៗ ស្រែកហ៊ោ ឡើងផ្អើល ក្រោយឃើញ G-Devith បន្ទាប់ពីច្រៀងចប់ ក៏ចុះពីលើឆាក មកធ្វើជា ហ្វេន របស់ CL ម្តង ហើយក៏ធ្វើឲ្យ គ្រប់គ្នាសម្តែងក្តីពេញចិត្ត យ៉ាងខ្លាំង ថា តារារូបនេះ ពិតជាអត់ចេះប្រកាន់ខ្លួនមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយសន្ទុះក្រោយមក បន្តោងខ្សែក អក្សរ “ជី” ក៏បានជ្រុះបាត់ មិនដឹងទៅណា ហើយក៏មិនដឹងថា អ្នកណា ជាអ្នករើសបានដែរ។ ក្នុងនោះ បើយោងតាមការបញ្ជាក់របស់ហាងពេជ្រដ៏ល្បីមួយកន្លែង បានប្រាប់ឲ្យដឹងថា បន្តោងខ្សែកទំាងមូល ដែលមានអក្សរ “ជីដេវីត” គឺមានតម្លៃរហូតដល់ទៅ 19900 $ ឯណោះ ពិតជាថ្លៃកប់ពពក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផេកមួយឈ្មោះ MY DitWay បានប្រកាសថា “ខ្សែកបងវីត ជ្រុះអក្សជី ថ្ងៃ concert CL រាំ លោតខ្លាំងៗពេក បើមានអ្នករើសបានចង់អោយidolវិញ ចាំទាក់ទងគាត់ផងណារឺផេកហាងលក់គ្រឿងអលង្កា សេង ចិន្តា Page : Seng Chenda *បងវីតថាបើចង់យកទៅលក់ លក់នៅហាង សេង ចិន្តាបាន “។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនយូរប៉ុន្មាន ស្រាប់តែ ម្សិលម៉ិញនេះ នាថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២២ G-Devith បាន live ប្រាប់ឲ្យដឹងថា បន្តោងខ្សែក អក្សរ “ជី” នេះ គឺរកឃើញវិញហើយ ដែលអ្នករើសបានគឺជា ហ្វេន របស់ខ្លួនថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរពេក G-Deivth សម្រេចធ្វើការណាត់ជួបដោយផ្ទាល់ទៀត រួចប្រាប់ថា “កន្លែងអក្សរ “ជី” ជ្រុះហ្នឹង មានហ្វេនគាត់រើសបាន ហើយគាត់ធ្វើការឡើងចុះ ភ្នំពេញ ឧត្តរមានជ័យ ហើយឥឡូវគាត់បានទាក់ទងមកផេកហើយ តែមិនមែនផេកខ្ញុំទេ ប្រពន្ធគាត់ទាក់ទងទៅផេក Atomic គាត់ថាប្តីគាត់រើសបាន អ៊ីចឹងគាត់ចង់ឲ្យវិញ ហើយឥឡូវខ្ញុំឲ្យក្រុមការងារទាក់ទងគាត់ហើយ ខ្ញុំនឹងទៅជួបគាត់…”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាបបន្ថែមទៀត សូមមើលវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

Related posts

Leave a Comment