ប្រិយមិត្តមួយចំនួនធំពិតជាបានជ្រាបច្បាស់ហើយ កាលពីកន្លងផុតទៅថ្មីៗនេះគឺ កូនខ្មែរមួយរូប ដែលមានឈ្មោះ គិម វ៉ាង បានបញ្ចប់ការសិក្សាលើជំនាញ វិទ្យាសាស្ត្រ ចំណីអាហារ ពីសាកលវិទ្យាល័យ បាត់ដំបង កាលពីឆ្នាំ២០១៧ កន្លងទៅនេះ ព្រមទាំងបានសម្រេចគោលដៅដោយការផលិតសរសៃមីចេញពីផ្លែល្ពៅ ដោយមានពណ៌ ក្លិន និងរសជាតិដូចផ្លែល្ពៅ បន្ទាប់ចំណាយពេលពិសោធន៍អស់រយៈពេលជិតពីរឆ្នាំ។
ក្នុងនោះគេក៏បានឃើញអតិថិជនមានការកម្មង់ច្រើនសឹងតែមិនគួរឲ្យជឿ ចំណែកអ្នកខ្លះទៀត ដែលបានញ៉ាំមីល្ពៅនេះហើយ ក៏លាន់មាត់ថាពិតជាឆ្ងាញ់ខ្លាំងណាស់ មីនេះស្វិត ទន់ ថែមទាំងមានរស់ជាតិល្ពៅ ក្លិនល្ពៅ ពណ៌ល្ពៅថែមទៀតផង រហូតដល់គេមានបំណងចង់ធ្វើការវិនិយោគទុនលើការផលិតមួយនេះផងដែរ ដើម្បីបង្កើនការផលិតឲ្យបានច្រើនជាងនេះ។
ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២២ គ្រប់គ្នា ផ្ទុះការភ្ញាក់ផ្អើល ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ក្រោយ គិម វ៉ាង ប្រកាស ទំាងអួលដើម.ក ថា “ពេលវេលាពិតជាដើរលឿនណាស់ ខ្ញុំពិតជាសុំទោស ដល់បងប្អូន ទាំងអស់គ្នា ខ្លាំងណាស់ ដែលខ្ញុំមិនអាចបន្តធ្វើចំណីអាហារ ដែលជួយសុខភាពបានទៀតទេ ខ្ញុំត្រូវផ្អាកមួយរយៈសិន ហើយក៏មិនច្បាស់ថា ថ្ងៃណាត្រឡប់មកវិញដែរ។
ខ្ញុំសូមអរគុណដល់អ៊ុំពូមីងបងប្អូន ដែលបានគាំទ្រខ្ញុំរហូតមក ហើយខ្ញុំសុំទោសខ្ញុំមិនអាចជួយកសិករបាន ខ្ញុំមិនអាចបង្កើតរោងចក្របាន ខ្ញុំសុំទោសបងប្អូងទាំងអស់គ្នា រឿងទទួលវិនិយោគ កាលពីមុន ពិតជាមិនងាយស្រួយទេបងប្អូន ព្រោះបងប្អូនមួយចំនួនខឹងស្អប់ខ្ញុំព្រោះខ្ញុំមិនទទួលវិនិយោគ តែគ្រប់យ៉ាងគឺវាមានហេតុ និង ផល ។”។
ឃើញបែបនេះ គ្រប់គ្នាសម្តែងការសោកស្តាយយ៉ាងខ្លាំង ហើយអ្នកខ្លះបានចូល comment ម្នាក់មួយម៉ាត់ថា ៖ ដើរកាត់ភ្លៀង ត្រូវទទឹកភ្លៀង ស៊ូៗៗ, អ្នកថាខុសពីអ្នកធ្វើ ជីវិតនៅរស់សង្ឃឹមនៅមាន ពេលអស់កម្លាំងសម្រាកសិនហើយ បន្តដំណើរទៅគោលដៅ, កើតអីបង។
ព្រមទំាងនៅមានពាក្យលើកទឹកចិត្តជាច្រើនទៀត ដល់យុវជន វ័យក្មេងរូបនេះ ។ តែទោះជាយ៉ាងណាក្តី គិម វ៉ាង នៅមិនទាន់បញ្ជាក់ពីមូលហេតុច្បាស់នៅឡើយទេ ថាផ្អាកដោយសារអ្វីនោះ ។ ដូចនេះមានតែរងចាំមើលទំាងអស់គ្នាតទៅមុខទៀត។
ខាងក្រោមនេះ ជារូបភាពខ្លះៗ របស់ យុវជន គិម វ៉ាង ដែលបានបង្ហោះពីស្នាដៃ នៃការផលិតមីល្ពៅរបស់ខ្លួន ហើយមានការគាំទ្រខ្លាំង នាពេលកន្លងទៅ ៖