គួររំលឹក និងបញ្ជាក់ឡើងវិញបន្តិចផងដែរថា កាលពីម្សិលម៉ិញនេះ នា ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ថ្នាក់ដឹកនាំកំពូល សិល្បៈករ សិល្បៈការិនី កីឡាករ កីឡាការិនី ពុកម៉ែបងប្អូន ក៏ដូចជាផ្អែកពាក់ព័ន្ធ ជាច្រើនបានចូលរួម ក្នុងពិធីបិទការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជន ពិការជាតិ លើកទី១ ធ្វើឡើង ក្រោមពាក្យស្លោក «កីឡានាំមកនូវសន្តិភាពនិងការអភិវឌ្ឍ» មានរយៈពេលប្រមាណ ១២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ព្រមទំាងមាន អ្នកទស្សនាផ្ទាល់ជាង៤ម៉ឺននាក់ និងអ្នកទស្សនាតាមបណ្តាញសង្គម រាប់លាននាក់ឯណោះ។
ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានយកឱកាសនេះ អបអរសាទរចំពោះ ការដាក់បញ្ចូលល្បែង «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅឱកាសបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ កម្ពុជានឹងធ្វើអង្គរសង្ក្រាន្តសារជាថ្មីឡើងវិញ។
ក្នុងនោះ កាន់តែចាប់អារម្មណ៍ថែមទៀតនោះ វណ្ណដា និង ឱក សុគន្ធកញ្ញា ក៏បានជួបគ្នាផងដែរ ក្នុងឱកាសដ៏ពិសេសនេះ ព្រមទំាងបានថតរូបជាមួយគ្នាប្រកបដោយការគោរព និងស្រឡាញ់ណាស់ មើលហើយ ក៏ធ្វើឲ្យ ហ្វេនៗ លាន់មាត់និយាយត្រង់ៗថា “ឈុតបងទាំងពីរស្អាតណាស់បង, មីងកញ្ញា និងពូដា ត្រូវបានបងណេចាត់ការ តាមក្បួនច្បាប់រចនា ស្រស់ស្អាតដូចទេវបុត្រ ទេពធីតា, the best, គ្រាន់ឃើញបងកញ្ញាចេញមកភ្លាម ស្មានដឹងភ្លាមថាទឹកដៃបងណេ និងបងផល។”។
រំលងបាន២ថ្ងៃ ធ្វើឲ្យ សុគន្ធកញ្ញា នៅចងចាំទិដ្ឋភាព និងសំឡេង ទំាងនេះ រហូតធ្វើឲ្យ នៅលែងសុខ ក៏ដាច់ចិត្តទំលាយពាក្យក្នុងចិត្តចេញមកថា “នាងខ្ញុំ ឱក សុគន្ធកញ្ញា ពិតជារំភើបចិត្តក្រៃលែង ហើយក៏សូមថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំ ដែលបានផ្តល់កិត្តិយស ដល់រូបនាងខ្ញុំ ចូលរួមក្នុង ពិធីបិទការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ដែលប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាច ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅវិមានកីឡាដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ។
អរគុណជាពិសេស ដល់បងប្អូនក្រុមការងារ ក្នុងការរៀបចំ ផ្ទាំងទស្សនី៍យភាព និង ដៃគូរ សហការ គ្រប់ជាន់ថ្នាក់ ដើម្បីឲ្យកម្មវិធីទៅដោយយ៉ាងរលូន និងជោគជ័យ។ អ្វីដែលមិនអាចភ្លេចបាន អរគុណដល់ពុកម៉ែ បងប្អូនទាំងអស់គ្នាដែលបានគ្រាំទ្រ និងជាពិសេសនូវសំឡេង ហ៊ោ ពោរពេញដោយកម្លាំងចិត្ត”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ថាល្អមើល និងអស្ចារ្យប៉ុណ្ណា ពេល ឱក សុគន្ធកញ្ញា ចេញមកសម្តែងលើកនេះ ៖