ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែ ក៏ដូចជា អ្នកស្នេហាវិស័យចម្រៀង ច្បាស់ជាស្គាល់ជាក់ជាមិនខាន លោក សាពូន មីដាដា ហើយមានបទជាច្រើនរបស់លោក នៅតែទទួលបានការគាំទ្រ និងឮគេចាក់ស្តាប់កម្សាន្តជាហូរហែមិនដែលដាច់ឡើយ មានដូចជាបទ ៖
ដើម្បីអ្វីទៅអូន, ជាប់បាក់ឌុបចប់ស្នេហ៍, គ្រប់យ៉ាងដើម្បីអូន, និយមន័យស្នេហ៍, ត្រូវកាត់ចិត្តដើម្បីអនាគតអូន, អរគុណដែលអូនក្បត់បង, ប្តូរសាលាប្តូរចិត្ត, អស់ស្នេហ៍តែមិនចង់បាត់បង់អូន, ភក្តីស្នេហ៍ពេញបេះដូង, ពុកអើយ ម៉ែអើយ, បុរសម្នាក់ដែលគិតដល់អូន។ ព្រមទំាងនៅមានបទពីរោះៗជាច្រើនទៀតដែលមិនអាចរៀបរាប់អស់។
ហើយកន្លងទៅ ទំនាក់ទំនង រវាង សាពូន មីដាដា និងភរិយា គឺ អ្នកនាង សឿ សុធារ៉ា ហាក់មានភាពរកាំរកូស យ៉ាងខ្លាំង រហូតដល់ថ្នាក់ ធ្វើឲ្យ អ្នកទំាងពីរសម្រេចចែផ្លូវគ្នា។
ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២២ គេឃើញ តារាចម្រៀង រតនៈ វិសិដ្ធ បានទំលាយប្រាប់រឿងមួយ របស់ កូនស្រីច្បង សឿ សុធារ៉ា ទទួលបានឱកាសការងារជាលើកដំបូងហើយ ថែមទំាងបានប្រាក់ច្រើនទៀត។
លោកបញ្ជាក់ថា “ភិមាន គឺជាក្មេងល្អហើយឆ្លាត នឹងមានទេពកោសល្យ…ចំណាយពេលមើលដល់ចប់ អ្នកទាំងអស់គ្នាកឺពិតជាទប់អារម្មណ៍មិនចង់បានទេ។ ហើយសូមអរគុណដល់បងស្រី ធិរិកាដើម ដែលបានជួយផ្តល់ការងារនឹងតំលៃដល់ ភិមាន”។
ស្តាប់ សាពូន ដារ៉ាភិមាន ច្រៀងចប់ភ្លាម ស្រាប់តែ ថៅកែ ធិរិកាដើម រូបនេះ បានយកថវិកាយ៉ាងច្រើន មកជូន ភិមាន រួចនិយាយថា “ទឹកចិត្តរបស់ម៉ាក់អ៊ុំ សម្រាប់ការងារថ្ងៃនេះ មានន័យថា ថ្ងៃនេះគឺកូនមកធ្វើការ កូនមកថតខោអាវ កូនមកបង្ហាញម៉ូត សម្រាប់ហាង ធិរិកាដើម បែបវ័យរបស់កូន សម្រាប់ប្រាក់ដំបូង នៃការចេញមកធ្វើការ គឺ 1000 ដុល្លារ…”។
ឃើញបែបនេះ ភិមាន រំភើបឡើងចង់យំ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ថា ការងារលើកដំបូងរបស់ខ្លួន ទទួលបានលុយច្រើនបែបនេះទាល់តែសោះ។ ដើម្បីជ្រាប បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖