គួររំលឹកឡើងវិញបន្តិចផងដែរថា ថ្មីៗនេះ មាស នីតា បានធ្វើឲ្យ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើល និងកក្រើកឡើងខ្លាំងក្រោយហុចថ្ពាល់ឲ្យ នាយចឺម ថើប ក្នុងគោលបំណងលេងសើចប៉ុណ្ណោះ តែបែរជាត្រូវគេរិះគន់ កប់ៗមាត់ទៅវិញ។
ឃើញបែបនេះ មាស នីតា នៅមិនសុខ ក៏បាននិយាយរាលដាល ដល់ អ្នកនាង សេង សុឃីម អតីតគូស្នេហ៍ ចឺម ទៅវិញ ដោយធ្លាយសំឡេង និយាយថា “វាម៉េចហ៊ានធ្វើ វាឲ្យកូនចៅវាអ្នកធ្វើហ្នឹង, និយាយទៅ បងប្រាប់ថា អ៊ីចេះ account ហ្នឹង មិនមែន account សេង សុឃីម ទេ អតីតរបស់ បងចឺម ទេ account ហ្វេនៗ របស់ សុឃីម ហ្នឹង តែបងអត់ចង់និយាយអីវែងឆ្ងាយទេ គ្រាន់តែប្រាប់ថា អ៊ីចេះ បើមិនមេបញ្ជា ក៏កូនមិនហ៊ានធ្វើដែរ ទំាងអស់គ្នាត្រូវចាំហាស។
account ហ្នឹង ក៏វាកាន់ដែរ បងចង់ប្រាប់ប៉ុណ្ណឹង ចង់និយាយថា អូន មនុស្សស្រីដែលល្អ គេអត់ចោលទេ អូនត្រូវចាំ ហើយមួយទៀត មិនថាប្រុសមិនថាស្រី បើគេនៅជាមួយគ្នាចុះសម្រុង គេអត់សុខចិត្តមានដៃគូច្រើន ប្រុសច្រើន ស្រីច្រើនទេអូន បងនិយាយអ៊ីចឹងហ្មង”។ ព្រមទំាងប្រើប្រាស់ពាក្យសំដីមិនសមរម្យមួយចំនួនទៀត ដែលមិនអាចទទូលយកបាន។
មិនទុកយូរទេ ទីបំផុត អ្នកនាង សេង សុឃីម តបទៅ មាស នីតា ហើយ ដោយពោលពាក្យយ៉ាងត្រជាក់បំផុត តែបង្កប់ន័យជ្រៅថា “អរគុណអ្នក ដែលអ្នកឆាតមក តែខ្ញុំប្រាប់អ្នកថា ខ្ញុំមិនតបត និងអ្នកទេ ទោះជាប្រឹងឆាតមកបែបណា ក៏ដោយ ក៏ បងស្រីម្នាក់នេះ មិនចាប់អារម្មណ៍ទេ មានតែជូនពរអ្នកឲ្យមានភាពកក់ក្តៅ និងអ្វីដែលអ្នកចង់បានចុះ។ តែឆាតហើយលុបធ្វើអី? ចាំខ្លាំងនៅតាមផ្លូវច្បាប់ទៅ ឈប់ឆាតមក ជួបគ្នាឆាប់ៗ (សេង សុខឃីម)គួរឲ្យស្រលាញ់”។
ដូចបាននិយាយមែន ទីបំផុត នាថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២២ នេះ អ្នកនាង សុឃីម សម្រេចដាក់ពាក្យដណ្តឹង អ្នកជេរដល់ម្តាយខ្លួនហើយ ហើយបញ្ជាក់ច្បាស់ៗថា “ខ្ញុំអត់ចេះជេរសងទេ តែខ្ញុំចូលចិត្តធ្វើតាមច្បាប់ រឿងជេរដល់ម៉ែខ្ញុំទាំងអត់ដឹងរឿងអីសោះ ហើយអត់ដឹងខុសទៀត យាយជាមួយខ្ញុំផ្សេង យាយជាមួយគេផ្សេងតាមអត់ទាន់
សម្តេចពុក និង ជំទាវម៉ែ ហ៊ុន សុីណាត ប្រដៅកូនចៅខ្មែរថា ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ធ្វើជាតារា(idol)ត្រូវធ្វើជាគំរូល្អ នាំទបពិសោធន៍ថ្មីៗ ល្អៗ ចែករំលែក ដល់អ្នកគាំទ្រ។
នរណាពូកែ និយាយអុចអាលគេ ជេរគេអី មើលវីដេអូនេះ ទៅថា ជេរគេហើយ គេអត់ជេរតមែន គេស្លូតមិនដឹងអីទេ តែគេចង់ឱ្យអ្នករៀននិយាយសាជាថ្មី រៀនគិតមុននិយាយ មិនមែនខុសហើយគ្រាន់តែសុំទោស ហើយក៏ចប់រឿងទេ វប្បធម៌ចេះសុំទោសសម្រាប់អ្នកដែលខុសហើយចេះកែ”។
ដើម្បីជ្រាបបន្ថែមទៀត សូមមើលវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖