មហាជនស្ទើរតែទំាងអស់ នៅក្នុងប្រទេសកម្ពុជាយើង ពិតជាបានជ្រាបហើយថា ជារៀងរាល់ឆ្នាំ គេតែងតែឃើញ ប្រជាពលរដ្ឋខ្មែរ ដែលជាប់សែស្រឡាយចិន បាននាំគ្នា សែនចូលឆ្នាំចិន ដើម្បីឧន្ទិសដល់ ញាតិសន្តាន ដែលបានចែកឋាន ទៅហើយ និងដើម្បីសុំសេចក្តីសុខ ពីវិញ្ញាណក្ខន្ធញាតិទាំងនោះ។
ចំណែកឆ្នាំនេះ នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៣ គឺចំថ្ងៃសែនចូលឆ្នាំចិនហើយ។ ក្នុងនោះ គេឃើញតារាល្បីៗ ជាច្រើនដួង ក៏បាននាំគ្នា ស្លៀកឈុតសំលៀកបំពាក់ យ៉ាងស្រស់ស្អាត ប្រកបដោយ ទឹកមុខសប្បាយរីករាយ និងស្រស់ស្រាយ គ្រប់ៗគ្នា ព្រមទំាងនាំគ្នាសែន នៅក្នុងថ្ងៃនេះដែរ និងមានពាក្យជូនពរគ្នា ហេងហេង ក្នុងឱកាសឆ្នាំថ្មីនេះ។
មិនត្រឹមតែប៉ុណ្ណោះទេ មានពុកម៉ែ បងប្អូន ជាច្រើនជាប់សែស្រឡាយចិន មានការជួបជុំគ្រួសារ ក្នុងឱកាសដ៏ពិសេសនេះ យ៉ាងរីករាយ និងសប្បាយក្រៃលែង។
រីឯម្សិលម៉ិញនេះ នាថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៣ ចំថ្ងៃចូលឆ្នាំចិន ក្រោយឃើញនៅមណ្ឌលកុមារកំព្រា ព្រះសីហនុ ស្ងាត់ច្រៀប អត់មានកម្មវិធីអីនោះ ស្រាប់តែ ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ សម្រេចធ្វើរឿងដ៏ប្រពៃនេះជូនក្មេងៗ នៅមណ្ឌលនេះហើយ ដោយប៉ាវចូលហាង ញ៉ាំ Burger, សាច់មាន់ និងអាហារឆ្ងាញ់ៗ ក្នុងហាងនេះជាច្រើនមុខទៀត មើលហើយពិតជារំភើបជំនួសខ្លាំងណាស់។
ក្នុងនោះ ឯកឧត្តម គួច ចំរើន បានភ្ជាប់សារខ្លីមួយថា “ចូលឆ្នាំចិនសោះ អស់លោកអ្នក រីករាយការជួបជុំគ្រួសារ តែខ្ញុំជាកុមារកំព្រា ស្ងាត់ច្រៀបនៅក្នុងមណ្ឌល ។ តោះក្មួយៗ ទៅញាំ Burger King ម្ដង ។ (មណ្ឌលកុមារកំព្រាព្រះសីហនុ)”។
ឃើញសកម្មភាពទំាងនេះ ធ្វើឲ្យ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន បានសម្តែងអារម្មណ៍ទំាងនេះចេញមកថា ៖ ថ្នាក់ដឹកនាំគំរូ, អាណិតណាស់ ក្មួយតូចជាងគេ, មើលក្មួយ គួរឲ្យស្រឡាញ់ណាស់, សូមផ្ញើក្តីស្រឡាញ់ទៅផង, ទង្វើរល្អ គួរឲ្យគោរពណាស់, អរគុណទឹកចិត្តសប្បុរសធម៌ ឯកឧត្តម, រំភើបចង់ស្រក់ទឹកភ្នែក នឹកកាលនៅស្រុក មិនដែលស្គាល់ជាតិហាងទេ ក្មេងៗកំព្រាមានសំណាង។
ដើម្បីជ្រាបបន្ថែមទៀត សូមមើលរូបភាព ដ៏មានន័យខាងក្រោមនេះ ទំាងអស់គ្នា ៖