ក្តីសុខណាស់ ! ចំថ្ងៃចូលឆ្នាំចិន ចែដាណា នាំកូនទំាង 3 មករំសាយអារម្មណ៍ ដល់កន្លែងនេះបាត់, ពេញចិត្តការរៀបចំពេក ដល់ថ្នាក់ ធ្វើឲ្យ ចែដាណា ទប់ចិត្តលែងជាប់ ក៏ទំលាយចេញមកថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនទូទៅ ក៏ដូចជា ពុកម៉ែបងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស មិនតិចនាក់ទេ ច្បាស់ជាស្គាល់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជា ម្ចាស់មុខជំនួញ ជាច្រើន ដែលកំពុងទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់ អតិថិជន របស់ ខ្លួន មកទល់ពេលនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីមុខជំនួញ ចែដាណា ជាមនុស្សចិត្តធម៌ ដោយតែងតែ ជួយឧបត្ថម្ភ អ្នកខ្វះខាត និងអ្នកត្រូវការ ចាំបាច់ មិនដែលដាច់ឡើយ នេះកើតចេញពី សេចក្តីអាណិត និងស្រឡាញ់ពិតៗ មិនមែនជា ការសម្តែងនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងផុតទៅថ្មីៗនេះ លោកស្រី ទ្រី ដាណា ដែលជាអ្នកជំនួញវ័យក្មេង ជាង 30 ឆ្នាំ បានទំលាយប្រវត្តិ រកស៊ីរបស់ខ្លួន ទំរាំបានជោគជ័យ ចាយលុយលែងអស់ រហូតមកដល់សព្វថ្ងៃ ដោយផ្តើមរកស៊ី មានដូចជា លក់ស្បែកជើង លក់ខោអាវថ្មី លក់ខោអាវជជុះ លក់កាហ្វេ លក់បាយ លក់បបរ កាត់ដេរម៉ូត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត បើងាកម​កមើលពីជីវិត ផ្ទាល់ខ្លួន របស់លោកស្រីវិញ គ្រប់គ្នាអាចនឹងភ្ញាក់ ព្រោះ ថៅកែហាងពេជ្រ រូបនេះ ចូលចិត្តប្រើជីវិតសាមញ្ញ ខ្លាំងណាស់ ជាក់ស្តែងពេលខ្លះ លោកស្រី អង្គុយញុំាអាហារតាមផ្លូវក៏មាន និងកំពុងសាងក្តីសុខជាមួយកូនៗ ទំាង៣ របស់លោកស្រី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ញឹកញាប់ណាស់ឲ្យតែដល់បុណ្យទាន និងថ្ងៃឈប់សម្រាក លោកស្រី មិនដែលភ្លេចឡើយ ដោយឆ្លៀតពេលវេលា ដ៏មានតម្លៃ បាននាំកូនៗ​ទំាង 3 របស់ខ្លួន ទៅលេងនៅក្រៅប្រទេស ព្រមទំាងដើរផ្សារទំនើប នៅក្នុងប្រទេសកម្ពុជាយើងថែមទៀតផង ហើយកម្រឃើញណាស់ នូវសកម្មភាពបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ម្សិលម៉ិញនេះ នាថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៣ ចំថ្ងៃចូលឆ្នាំចិន ចែដាណា នាំកូនៗ ទៅលំហែកាយដល់កន្លែងនេះបាត់ ពិសេស ជំនួសថ្ងៃឆ្លងឆ្នាំ ដែលក្រុមហ៊ុន ទេសចរណ៍មួយ រៀបមិនបានល្អ ជូនលោកស្រី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លែងទើបមកដល់នេះ បានធ្វើការតុបតែង លម្អដោយភ្លើងចំរុះពណ៌ ពិតជាស្អាតទាក់ទាញណាស់ ថែមទំាងមានបង្ហោះគោម និងបាញ់កាំជ្រួចទៀត ដល់ថ្នាក់ ធ្វើឲ្យ លោកស្រី ពេញចិត្តយ៉ាងខ្លាំង រួចទំលាយពាក្យមួយឃ្លាចេញមកថា “ខោនដោនជំនួសថ្ងៃឆ្លងឆ្នាំ, ខ្ញុំបានបំពេញក្តីសុខ អោយកូនៗ ខ្ញុំហើយ យេសៗ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីកុំឲ្យចាំយូរ តោះទៅមើលទិដ្ឋភាពខាងក្រោមនេះ ទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment