មហាជនទូទៅ ក៏ដូចជា ពុកម៉ែបងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស មិនតិចនាក់ទេ ច្បាស់ជាស្គាល់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជា ម្ចាស់មុខជំនួញ ជាច្រើន ដែលកំពុងទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់ អតិថិជន របស់ ខ្លួន មកទល់ពេលនេះ។
ក្រៅពីមុខជំនួញ ចែដាណា ជាមនុស្សចិត្តធម៌ ដោយតែងតែ ជួយឧបត្ថម្ភ អ្នកខ្វះខាត និងអ្នកត្រូវការ ចាំបាច់ មិនដែលដាច់ឡើយ នេះកើតចេញពី សេចក្តីអាណិត និងស្រឡាញ់ពិតៗ មិនមែនជា ការសម្តែងនោះទេ។
កន្លងផុតទៅថ្មីៗនេះ លោកស្រី ទ្រី ដាណា ដែលជាអ្នកជំនួញវ័យក្មេង ជាង 30 ឆ្នាំ បានទំលាយប្រវត្តិ រកស៊ីរបស់ខ្លួន ទំរាំបានជោគជ័យ ចាយលុយលែងអស់ រហូតមកដល់សព្វថ្ងៃ ដោយផ្តើមរកស៊ី មានដូចជា លក់ស្បែកជើង លក់ខោអាវថ្មី លក់ខោអាវជជុះ លក់កាហ្វេ លក់បាយ លក់បបរ កាត់ដេរម៉ូត ។
មួយវិញទៀត បើងាកមកមើលពីជីវិត ផ្ទាល់ខ្លួន របស់លោកស្រីវិញ គ្រប់គ្នាអាចនឹងភ្ញាក់ ព្រោះ ថៅកែហាងពេជ្រ រូបនេះ ចូលចិត្តប្រើជីវិតសាមញ្ញ ខ្លាំងណាស់ ជាក់ស្តែងពេលខ្លះ លោកស្រី អង្គុយញុំាអាហារតាមផ្លូវក៏មាន និងកំពុងសាងក្តីសុខជាមួយកូនៗ ទំាង៣ របស់លោកស្រី។
ញឹកញាប់ណាស់ឲ្យតែដល់បុណ្យទាន និងថ្ងៃឈប់សម្រាក លោកស្រី មិនដែលភ្លេចឡើយ ដោយឆ្លៀតពេលវេលា ដ៏មានតម្លៃ បាននាំកូនៗទំាង 3 របស់ខ្លួន ទៅលេងនៅក្រៅប្រទេស ព្រមទំាងដើរផ្សារទំនើប នៅក្នុងប្រទេសកម្ពុជាយើងថែមទៀតផង ហើយកម្រឃើញណាស់ នូវសកម្មភាពបែបនេះ។
ជាក់ស្តែង ម្សិលម៉ិញនេះ នាថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៣ ចំថ្ងៃចូលឆ្នាំចិន ចែដាណា នាំកូនៗ ទៅលំហែកាយដល់កន្លែងនេះបាត់ ពិសេស ជំនួសថ្ងៃឆ្លងឆ្នាំ ដែលក្រុមហ៊ុន ទេសចរណ៍មួយ រៀបមិនបានល្អ ជូនលោកស្រី។
កន្លែងទើបមកដល់នេះ បានធ្វើការតុបតែង លម្អដោយភ្លើងចំរុះពណ៌ ពិតជាស្អាតទាក់ទាញណាស់ ថែមទំាងមានបង្ហោះគោម និងបាញ់កាំជ្រួចទៀត ដល់ថ្នាក់ ធ្វើឲ្យ លោកស្រី ពេញចិត្តយ៉ាងខ្លាំង រួចទំលាយពាក្យមួយឃ្លាចេញមកថា “ខោនដោនជំនួសថ្ងៃឆ្លងឆ្នាំ, ខ្ញុំបានបំពេញក្តីសុខ អោយកូនៗ ខ្ញុំហើយ យេសៗ”។
មិនទាន់អស់ទេ មុននេះបន្តិច បន្ទាប់ពីចាកចេញពី មេទឹក រីសត ពេលនេះ លោកស្រី និងកូនៗមកដល់ ភ្នំ 1500 បាត់ ដែលមានទីតំាងស្ថិតនៅក្នុង ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយដាក់ប៉ុន្មានប៉ុស្តិ៍ជុំគ្នាស្អាតណាស់ រួចប្រាប់ថា “វាលវែងភ្នំ1500 ស្អាតណាស់ និងស្រស់ស្រាយ”។
ឃើញរូបស្អាតៗពេក ហ្វេនៗ នាំគ្នានិយាយត្រង់ៗថា ៖ ស្រស់ស្អាតណាស់ ចែ, មើលទៅសប្បាយណាស់, អ្នកម្តាយវ័យក្មេង ទោះរវល់ប៉ុនណា ក៏ចែកពេលវេលា អោយកូនៗបានដែរ។
តោះកុំឲ្យខាតពេលយូរ ទៅមើលដំណើរកម្សាន្ត ជាលក្ខណៈគ្រួសារ របស់ ចែដាណា និងកូនទំាង 3 ទំាងអស់គ្នា ៖