ទុក្ខជាន់ទុក្ខ អាណិតណាស់ ! ឆ្នាំនេះ ខុសពីឆ្នាំមុន ពូម៉ៅ អត់បានទៅណាទេ បានត្រឹមនៅកំដរម្តាយ ចូលពេទ្យសង្គ្រោះបន្ទាន់ ដោយសារជំងឺ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនទូទៅ ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក ហ៊ីង សុបញ្ញារិទ្ធ ហៅពូម៉ៅ នោះ ដែលត្រូវជាអតីតស្វាមី លោកស្រី ទ្រី ដាណា ដែលទើបលែងលះគ្នាជាផ្លូវការណ៍ កាលពីកន្លងទៅ ហើយ អ្នកទំាងពីរ ក៏កំពុងរស់នៅ យ៉ាងមានក្តីសុខ រៀងៗខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាញឹកញាប់ណាស់ ពូម៉ៅ តែងតែដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ រៀងរាល់ចុងសប្តាហ៍ និងចូលរួមក្នុងកម្មវិធីផ្សេងៗ ជាមួយមនុស្សស្និតស្នាលរបស់ខ្លួន មើលទៅពិតជាពោរពេញដោយក្តីសប្បាយរីករាយណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ លោកក៏បានបង្ហោះពីជីវិតដ៏សាមញ្ញរបស់ខ្លួន ញឹកញាប់ មិនដែលដាច់ផងដែរ តែមើលទៅពិតជាមានក្តីសុខណាស់ ហើយ កាលពីថ្ងៃទី ០៥ ខែសីហា​ ឆ្នាំ ២០២២ លោកបានបង្ហាញមុខម្ហូប អាហារថ្ងៃត្រង់ ៣មុខទៀត ពិតជាទំនង និងឆ្ងាញ់ណាស់ មានដូចជាចៀនពងទា ស្ងោរស្ពៃក្តោប និង ឆាបន្លែជាមួយសាច់ជ្រូក រួចភ្ជាប់សារខ្លីមួយថា “ជីវិត សាមញ្ញ ហូបម្ហូប សាមញ្ញ ត្រឹមមួយថ្ងៃ បីពេល អាចរស់បាន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកដល់ ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២ ដោយសារតែមានគេចង់ដឹងថា រាល់ថ្ងៃ ពូម៉ៅ ហៅ បុរសចិត្តធ្ងន់ រស់នៅបែបម៉េចនោះ ទីបំផុត ពូម៉ៅ បានចេញវីដេអូមួយ ប្រាប់ច្បាស់ៗតែម្តង ដោយបង្ហាញមុខម្ហូបរបស់ខ្លួនហើយ ថែមទំាងប្រាប់យ៉ាងខ្លីថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“បងប្អូនមួយចំនួនច្បាស់ជាចង់តាមដានជីវិតរបស់ខ្ញុំថា តើពូម៉ៅ រាល់ថ្ងៃហ្នឹងគាត់រស់នៅម៉េចដែរ? អ៊ីចឹងថ្ងៃនេះខ្ញុំចង់បញ្ជាក់ថា ពូម៉ៅរាល់ថ្ងៃគឺរស់នៅបានដោយមានអាហារដូចជា ពងទាស្ងោរ បបរម៉ាក់ខ្ញុំដាំអោយញ៉ាំ ជាមួយត្រី ប្រៃ ត្រីអីហ្នឹង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ៊ីចឹងបានថាជីវិតរបស់ខ្ញុំរាល់ថ្ងៃគឺតែប៉ុណ្ណឹងបាទ មិនមានអីអស្ចារ្យទេ អ៊ីចឹងបងប្អូនមួយចំនួនដែលគិតថាពីមុនខ្ញុំធ្លាប់តែ ហាយសូ ជិះឡានទំនើបៗ តែឥឡូវពូម៉ៅ តែប៉ុណ្ណឹងឯង ហើយមានទឹកស៊ីអ៊ីវ មួយទៀត ទឹកស៊ីអ៊ីវ ហ្នឹងម៉ែខ្ញុំទុកឲ្យ ថា កូនហាបានទឹកស៊ីអ៊ីវ ហ្នឹងមួយគឺអេមណាស់ បាយកកឆ្ងាញ់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឆ្នាំ ២០២៣ នេះ ខុសពីឆ្នាំមុន ដោយមិនបានដើរលេងទៅណាទេ ព្រោះនៅកំដរម្តាយ ចូលពេទ្យសង្គ្រោះបន្ទាន់។ ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុកមួយឈ្មោះ “ហុីង វណ្ណៈ” ដែលត្រូវជាបងប្អូន ពូម៉ៅ បង្កើត បានបង្ហោះរូបភាពជាច្រើនសន្លឹក ខណៈម្តាយ កំពុងនៅមន្ទីរពេទ្យ រួចប្រាប់យ៉ាងខ្លីថា “7យប់ 8ថ្ងៃ ដើម្បីព្រះរស់”។ ម្ចាស់ហ្វេសប៊ុកដដែលនេះ បានឆ្លើយតបបន្ថែម នៅក្នុង comment ថា “គាត់ធ្លាយក្រពះ ឥឡូវវះកាត់ បានធូរបន្តិចហើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបែបនេះ អ្នកប្រើប្រាស់ និងអ្នកស្គាល់ពូម៉ៅ មិនតិចនាក់ទេ បានចូល comment ព្រាត លាយពាក្យជូនពរជាច្រើនដើម្បីឲ្យ អ៊ុំ ស្រី ឆាប់ជា ឆាប់ៗខាងមុខនេះ។ ដើម្បីជ្រាបបន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment