មហាជនទូទៅ មិនតិចនាក់ទេ ច្បាស់ជាស្គាល់ ជាក់ជាមិនខាន ល្អហួស នោះ ដែលមានឈ្មោះពិត សុខ គីមហ័ង វ័យ 14 ឆ្នាំ មានរូបរាង និងសម្រស់ ស្រស់ស្អាត គួឲ្យគយគន់ខ្លាំងណាស់ ហើយក៏ត្រូវជា កូនស្រីបង្កើត របស់ តារាសម្តែង ដេននី ក្វាន់ ផងដែរ ។
ក្រៅពីមានមុខមាត់ រូបរាង និងសម្រស់ដ៏ស្រស់សោភាព ពីធម្មជាតិ ល្អហួស ថែមទំាងមានទឹកដមសំនៀងពីរោះ ទៀតផង ដោយធ្លាប់បានបកស្រាយចម្រៀងជាច្រើនបទ ជាញឹកញាប់ ដើម្បីបម្រើអារម្មណ៍អ្នកស្តាប់នាពេលកន្លងទៅ។
រឹតតែពិសេសថែមទៀតនោះ ល្អហួស អាចនិយាយបានដល់ទៅ 3ភាសាឯណោះ « ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាថៃ » ហើយនិង អាចរាំរបាំខ្មែរ បាន7របាំ យ៉ាងស្ទាត់ជំនាញថែមទៀតផង ហើយ 5 ខែមុននេះ ល្អហួស មានកំពស់ ១ ម៉ែត្រ ៦០ និងមានទម្ងន់ ៤០ គីឡូ។
ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៣ ចំថ្ងៃចូលឆ្នាំចិន អ្នកនាង ដេននី ក្វាន់ បាននាំកូនស្រី ល្អហួស ចុះទៅចែកសម្ភារសិក្សា ដល់សាលាបឋម ឃើញហើយ ពិតជារំភើបជំនួស។
ឆ្លៀតក្នុងឱកាសនោះ អ្នកនាង ដេននី ក្វាន់ បានប្រាប់ថា “ម្សិលម៉ិញ ថ្ងៃទី 22 01 2023 នាងខ្ញុំ និងកូនស្រី បានយកសម្ភារសិក្សា យកទៅជូនសិស្សានុសិស្ស នៅ សាលាបឋម ភូមិកំពង់ស្ដីកណ្ដាល ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ចំនួនសិស្ស540នាក់ ពេលទៅដល់ នាងខ្ញុំសប្បាយចិត្តខ្លាំងណាស់ ពេលដែលបានឃើញស្នាមញញឹម របស់ក្មេងៗគ្រប់ៗគ្នា ឃើញរូបភាពបែបហ្នឹង នឹកដល់ខ្លួនឯង កាលពីវ័យកុមារណាស់ តើបងប្អូនចង់អោយនាងខ្ញុំ បន្តចុះទៅសាលាណាទៀត អាចប្រាប់មក នាងខ្ញុំនឹងបន្តទៅតាមសាលាដែលខ្វះខាតផ្សេងៗទៀត”។
មួយសន្ទុះមក សិស្សសាលាជាច្រើន ក៏រត់មកឱប ម្តាយ ល្អហួស យ៉ាងណែន មើលទៅដូចម្តាយ និងកូនៗ អ៊ីចឹង ពិតជាកក់ក្តៅណាស់។ រំភើបចិត្តរឿងមួយពេក អ្នកនាង ដេននី ក្វាន់ ទំលាយពាក្យនេះចេញមកថា “ក្តីសុខបំផុត ពេលដែលបានចែកក្តីស្រលាញ់ទៅក្មេងៗ សំខាន់ឱបខ្ញុំអត់លែងសោះ ឱបហើយសួរទៀតថា មីងម៉េចក៏ក្រអូបម្ល៉េះ”។
ដើម្បីជ្រាបបន្ថែមទៀត សូមមើលរូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖