សូមរំលឹកឡើងវិញបន្តិចផងដែរថា កំឡុង ខែតុលា ឆ្នាំ ២០២១ មហាជនជាច្រើន ពិតជាបានជ្រាប រួចមកហើយ នូវរឿងដ៏កក្រើកមួយ ពេញបណ្តាញ សង្គមហ្វេសប៊ុក ពេលដឹងថា អ្នកនាង ខ្ញុង (Sreng Sokanda) ដែលជាតារាកំប្លែង ដ៏ល្បី ជាប់ជំពាក់លុយគេ ជាង ៥៧ ម៉ឺនដុល្លារ ហើយក៏បានធ្វើការ live ទំាងទឹកភ្នែក ដើម្បីឲ្យម្ចាស់បំណុល ជួយយល់យោគ ក្នុងការពន្យាពេលសងប្រាក់ ទំាងនេះ។
ក្រោយៗមក ដោយមានការលើកទឹកចិត្តពីសំណាក់ពុកមែ បងប្អូន ប្រជាពលរដ្ឋខ្មែរ យ៉ាងច្រើន ធ្វើឲ្យ អ្នកនាង ខ្ញុង មានកំលាំងចិត្ត និងធ្វើការ live លក់ ផ្អកសាច់ជ្រូក ផ្អកត្រីប្រា ផ្អកពងត្រីកាប និង ត្រីប្រាហើម ដូចរាល់ដងឡើងវិញ រហូតទទួលបានការគាំទ្រ និងជួយទិញយ៉ាងច្រើនពីអតិថិជនរបស់ខ្លួន។
ឆ្លៀតក្នុងឱកាសពេលកំពុង live នោះ អ្នកនាង ខ្ញុង បានសច្ចានឹងសាងព្រះផ្នួសចំនួន១សប្តាហ៍ (៧ថ្ងៃ) ជាការដឹងគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានជួយទំនុកបំរុង រួមជួយជាថវិកា នាពេលកន្លងទៅជាហូរហែ។
អ្នកនាង ខ្ញុង និងលោក កៃដរ ចាប់តាំងពីពេលនោះមក បានតស៊ូ ចាប់ផ្តើមជីវិតជាថ្មី ធ្វើគ្រប់យ៉ាងដើម្បីឲ្យតែបានប្រាក់ ទុកសងបំណុលគេ មានទំាងកាត់សក់ក្នុងពិធីមង្គលការ និងថតស្ពតខ្លីៗ មិនដែលដាច់ឡើយ ឃើញហើយ ធ្វើឲ្យ គ្រប់គ្នាសម្តែងក្តីពេញចិត្តយ៉ាងខ្លី ព្រមទំាងបន្ត ចូលរួម លើកទឹកចិត្ត តារាកំប្លែងស្រីនេះផងដែរ។
ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ ម្នាក់ៗ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដឹង បញ្ញាឌី សេរីមង្គល ហៅ ពីង កូនប្រុស អ្នកនាង ខ្ញុង វ័យ 16 ឆ្នាំ ឃើញម្តាយលំបាកពេក ចង់ទៅបួស ដើម្បីសងគុណម្តាយ។
រំជួលបេះដូងពេក អ្នកនាង ខ្ញុង បានបញ្ជាក់ប្រាប់បែបនេះថា “មានកូនប្រុសអាយុ 16 ឆ្នាំ ម្នាក់សុខៗ ស្រាប់តែកូន សុំម្តាយទៅបួស សួរនាំទៅថា
មកពីអាណិតម៉ាក់ពេក មួយរយៈនេះ ឃើញម៉ាក់លំបាកខ្លាំង ចង់សងគុណម៉ាក់ បើជាបងប្អូន តើសប្បាយចិត្តទេ អរចង់លួសព្រលឹងហើយ លោកអើយ អនុមោទនាកូនសម្លាញ់ ជាបុណ្យរបស់ម៉ាក់ណាស់ ម៉ែរកនិយាយអ្វីមិនចេញទេ ហូរទឹកភ្នែកដោយមិនបានដឹងខ្លួន”។
ដើម្បីជ្រាបបន្ថែមទៀត សូមមើលមុខមាត់កូនកំលោះ អ្នកនាង ខ្ញុង ទំាងអស់គ្នា ថាស្រស់សង្ហាប៉ុណ្ណានោះ ៖