កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ មហាជនមិនតិចនាក់ទេ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ គ្រូនៅវិទ្យាល័យមួយកន្លែង ដែលមានទទីតាំង ក្នុងបុរីង៉ិន វិត ភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ខេត្ដបាត់ដំបង ជាប់ជាយដែនខ្មែរ-ថៃ បានចុះអនុវត្តវិន័យ សិស្សរៀននៅតាមថ្នាក់។
ក្នុងនោះ ហ្វេសប៊ុកឈ្មោះ វិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន បានភ្ជាប់សារខ្លីមួយថា “ការចុះអនុវត្តវិន័យ របស់លោកគ្រូអ្នកគ្រូ នឹងក្រុមប្រឹក្សាយុវជន…ថ្ងៃច័ន្ទ ២ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី23 ខែមករា ឆ្នាំ2023″។
ក្រោយឃើញទង្វើររបស់ លោកគ្រូ ចុះកាត់សក់ប្រុសៗ ឡើងខ្លីបែបនេះ ធ្វើឲ្យ ម្នាក់ៗនៅមិនសុខទេ ក៏បានចូល comment ព្រាត ឡើងផ្អើលហ្វេសប៊ុកថា ៖ ទង្វើរខ្លះ ធ្វើមិនឲ្យសិស្សគោរពទេគ្រូ! អាសក់គ្នាឡើងខ្លីហើយ កាត់គ្នាទៀត, សូមក្រសួងពិនិត្យ មើល តើសមហេតុផល ឬទេ ? ប្រវែងសក់សិស្សដែលសាលានេះ អនុវត្តន៍ វិន័យ, មិនគាំទ្រទេហួសហេតុសក់មិនសូវវែងផង, Whatសក់ប៉ិៗហ្នឹងវែង មែនកាន់ជើងប្រុសទេ តែសក់ប៉ិនៗហ្នឹវាអត់វែងទេ វាសមល្មមហើយ បើចង់អោយខ្លីជាងហ្នឹង មានតែកោរត្រងោល Yes វាជាវិន័យ តែវិន័យនេះលើសពេក, សំណាងអាត្មាអត់មានសក់។
នៅមានការលើកឡើងនៅក្នុងផុសនេះ ជាង 6 ពាន់ទៀត ដែលភាគច្រើនមិនពេញចិត្តទាល់តែសោះ ចំពោះការអនុវត្តបែបនេះ ចំពោះសិស្សដែលមានសក់ខ្លីស្រាប់ទៅហើយនោះ។ ដើម្បីជ្រាបបន្ថែមទៀតតោះទៅមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖