គួររំលឹក និងបញ្ជាក់ឡើងវិញបន្តិចផងដែរថា អ្នកនាង ដេននី ក្វាន់ គឺជាតារាសម្តែងដ៏ល្បីម្នាក់ ដែលមានពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ហើយក៏ត្រូវជាម្តាយបង្កើត របស់ សុខ គីមហ័ង ហៅ ល្អហួស ផងដែរ។ ព្រោះតែជោគជ័យ ក្នុងអាជីព និងមុខជំនួញរបស់ខ្លួន ទើបធ្វើឲ្យ តារាស្រីម្នាក់នេះ មានលទ្ធភាព សង់ ម៉ូតែល នៅខេត្តព្រះវិហារ មើលទៅពិតជាធំ និងម៉ូតស្អាតញាក់សាច់។
ហើយកន្លងទៅថ្មីៗនេះ គេឃើញ អ្នកនាង ដេននី ក្វាន់ តែងតែ បង្ហាញសកម្មភាព ផ្អែមល្ហែម ស្និតស្នាល ជាមួយបុរសម្នាក់ ឈ្មោះ ចឹក ឡេង ត្រូវជាស្វាមី មើលទៅ ពិតជាពោរពេញដោយ ក្តីសុខ និងមានសុភមង្គល ខ្លាំងណាស់ គួរឲ្យច្រណែនដល់ហើយ។
លុះមកដល់ ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២២ អ្នកនាង ដេននី ក្វាន់ បានសម្រាល កូនស្រី ម្នាក់ទៀត ដោយជោគជ័យហើយ ទំាងម្តាយ និងកូនមានសុខភាពល្អណាស់ ពិសេស កូនស្រីម្នាក់នេះ មានមុខមាត់ស្រស់ ស និងគួរឲ្យក្នាញ់មែនទែន មានឈ្មោះ ពីរោះទៀត ដាក់ថា “ជា ចាស្មីន (Jasmine)”។ អ្នកនាង ដេននី ក្វាន់ បានភ្ជាប់សារខ្លីមួយ ទំាងក្តីរំភើបចិត្ត យ៉ាងខ្លាំងថា “កូនស្រីម៉ាក់កើតហើយ 08.08.2022 នៅមន្ទីរពេទ្យ អឃីតកោះពេជ្រ”។
ស្រាប់តែប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងខែមករា ឆ្នាំ ២០២៣ គ្រប់គ្នា ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយទទួលបានដំណឹងថា អ្នកនាង ដេននី ក្វាន់ និងលោក ចឹក ឡេង សម្រេចចែកផ្លូវគ្នាហើយ។
ក្រោយចែកផ្លូវជាមួយស្វាមី ម្តងទៀត អ្នកនាង ដេននី ក្វាន់ បានត្រឹមបង្ហោះរូបភាពដ៏សែនកក់ក្តៅ ជាមួយ កូនស្រីពៅ គឺ អូនចាស្មីន រួចប្រាប់ច្បាស់ៗថា “សែនស្រលាញ់ពេញបេះដូង មួយជីវិតនេះ ស្នេហា ខ្ញុំអាចខ្វះបាន តែកូន គឺខ្ញុំខ្វះមិនបាននោះទេ”។
ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣ ជាលើកដំបូងហើយ ដែល អ្នកនាង ដេននី ក្វាន់ ថតរូបជុំកូនស្រី ទំាងពីរនាក់ មើលទៅស្រស់ស្អាត និងទាក់ភ្នែកមែនទែន រួចប្រកាសក្តែងៗថា “មេម៉ាយកូន២ចាស ត្រូវការអ្នកស្អំបេះដូង គីឡូអូន អ្នកក្រមិនហ៊ាន អ្នកមានមិនមក ចុងក្រោយ Single ដដែល”។
កុំឲ្យចាំយូរតោះទៅសម្រស់ម្តាយកូនទំាង ៣ នាក់ទំាងអស់គ្នា ថាស្រស់ស្អាតខ្លាំងប៉ុណ្ណានោះ ៖