ពុកម៉ែបងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស មិនតិចនាក់ទេ ច្បាស់ជាស្គាល់ លោក វណ្ណដា ជាក់ជាមិនខាន ដែលតារាចម្រៀងរ៉េប ដ៏ល្បី និងកំពុងពេញនិយមខ្លាំង មិនថាក្មេងចាស់ ប្រុសស្រី ឡើយ។ បទជាច្រើនរបស់ វណ្ណថា នៅតែពេញនិយម និងឮគេចាក់ តាមទីកន្លែងផ្សេងៗ មិនដែលដាច់ឡើយ ព្រមទំាងទទូលបានការគាំទ្រយ៉ាងខ្លាំង ដល់ក្រៅប្រទេសថែមទៀតផង។
ហើយកន្លងទៅ បទ វណ្ណដា ចេញមួយៗ ពិតជាមានគុណភាពណាស់ ព្រមទំាងទទួលបានការគាំទ្រយ៉ាងខ្លាំង គួរឲ្យកត់សំគាល់ ដោយមាន MV ខ្លះ មានអ្នលទស្សនា ជិត ១០០ លាន ថែមទៀតផង ជាពិសេសបទ Time To Rise ដែលច្រៀងជាមួយ លោកតា គង់ ណៃ ហ្នឹងហ្មង។
ក្រោយមកទៀត ដោយសារតែទទួលស្គាល់ ទំាងក្នុង និងក្រៅប្រទេស ធ្វើឲ្យ វណ្ណដា បានប៉ះជាមួយ តារាចម្រៀងថៃ ដ៏ល្បីៗ ថែមទៀតផង ដែលរឹតតែធ្វើឲ្យ កេរ្តិ៍ឈ្មោះ តារារ៉េប រូបនេះ កាន់តែល្បីល្បាញខ្លាំងមែនទែន។
ស្រាប់តែ មកដល់ ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ វណ្ណដា ប៉ះតារាចម្រៀងថៃ OG BOBBY ក្នុងបទ “BONG” ឡើងផ្អើលអសហ្វេនៗសារជាថ្មី ពិសេសមានអ្នកចូលមើលជាង ៥២ លានបាត់ទៅហើយ គិតត្រឹមថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ នេះ។
កាន់តែញាក់សាច់ និងចាប់អារម្មណ៍ថែមទៀតនោះ គេឃើញតារាចម្រៀងម្នាក់ ឡើងច្រៀងបទនេះ ជា version អកកាដង់ ឡើងផ្អើលអ្នកស្តាប់សារជាថ្មីបាត់។ ទប់ចិត្តលែងជាប់ ម្នាក់ៗចូល comment ព្រាតថា ៖ ពីរោះពេកហើយ, ឮហើយ ចង់រាំ, ណងៗៗៗៗៗៗៗ ៗ ៗ ណងៗៗៗ, បងបងបង បងបង…, ពីរោះណាស់បង តែដូចស្ដាប់ប៉ារ៉ូលអត់យល់ទេ, មើល10ដង នៅតែចង់សើច, កប់ស៊េរី។
កុំឲ្យចាំយូរ ទៅស្តាប់បទនេះទំាងម្ចាស់ដើម និង cover តើខុសគ្នា និងអេមប៉ុណ្ណានោះ ៖