ចូលហាងទិញកាបូប ប្រេន នៅថៃ លើកនេះ ធ្វើឲ្យ លោក ឌួង ឆាយ ដឹងចរឹត ម៉ីលី កាន់តែច្បាស់ ដល់ថ្នាក់ ទប់ចិត្តលែងជាប់ ក៏ទំលាយចេញមកថា “មើលមុខគាត់ក៏ដឹងថា…”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកឡើងវិញបន្តិចផងដែរថា ក្រោយលែងលះជាមួយ អ្នកនាង ដេត ម៉ាលីណា គេឃើញ លោក ឌួង ឆាយ បានសម្រេចចិត្ត ចូលរោងភ្ជាប់ពាក្យ ជាផ្លូវការហើយ ជាមួយ នារី ដ៏ស្រស់ស្អាតរូបនេះ វ័យក្មេងម្នាក់ អាយុទើប ១៨ ឆ្នាំប៉ុណ្ណោះ មានឈ្មោះ ហ៊ ម៉ីលី ហៅ ស្រីពៅ ថែមទំាងមានរូបរាង មុខមាត់ ញញឹមស្រស់ស្អាត ខ្លាំងណាស់ កាលពី ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ ហើយក៏បានធ្វើឲ្យ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងទៅ លោក ឌួង ឆាយ បានទៅលំហែកាយ ជាមួយ អនាគតភរិយារូបនេះ នៅទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម ដោយមានដើរផ្សារ, តាមឆ្នេរ, ជិះអូប័រ, ឧទ្ធម្ភាគចក្រ ព្រមទំាងថតរូប បង្ហាញពីទិដ្ឋភាពនៅទីនោះ គ្រាន់តែមើលក៏មានអារម្មណ៍ស្រស់ស្រាយ ខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែបាននៅក្បែរ ម៉ីលី មួយរយៈ ធ្វើឲ្យ លោក ឌួង ឆាយ ដឹងចរឹត ស្ត្រីរូបនេះ កាន់តែច្បាស់ ដល់ថ្នាក់ ធ្លាប់និយាយត្រង់ៗចេញមកថា “តាំងពីស្គាល់គ្នាលុយអោយគាត់មិនដែលយក។ នៅឌូបៃ ដាក់លុយអារ៉ាប់ អោយក្នុងកាបូប ដើរផ្សារ ទិញអីវ៉ាន់ សំរាប់ខ្លួនឯង និងអ្នកផ្ទះ គាត់ក៏មិនទិញ សុខចិត្តមកទិញ សំលៀកបំពាក់សំរាប់ខ្ញុំ ទិញទឹកអប់ អោយប្អូនស្រីខ្ញុំ និងកាបូបអោយបងស្រីធំខ្ញុំវិញ។ ហើយឆូតកាតរបស់គាត់ពេលទិញសំភារសំរាប់ខ្លួនឯង និងអ្នកផ្ទះគាត់។ អូនល្អពេកហើយណា សំណាងណាស់ សំរាប់ខ្ញុំ អរគុណអូន ដែលបានផ្តល់ឱកាសអោយបង មិនខ្វល់ពីអតីតរបស់បង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត់ទាន់អស់ទេ មុននេះបន្តិច នាថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ លោក បាននាំ ម៉ីលី ទៅដើរលេងនៅប្រទេសថៃម្តង ដោយបានចូលហាងទិញកាបូប ប្រេនឲ្យទៀត។ ក្រោយមកបន្តិច ឃើញ ម៉ីលី បង្ហាញទឹកមុខបែបនេះ លោក ឌួង ឆាយ នៅមិនសុខ ក៏ដាច់ចិត្តនិយាយប្រាប់ហ្វេនៗ ពេញហ្វេសប៊ុកថា “មើលមុខគាត់ក៏ដឹងថាគាត់ស្តាយលុយដែរ គាត់ថាលុយ ២ ដុំដូរបានកាបូបតូចមួយ។ ខ្ញុំថាកាដូអោយគាត់ឆ្នាំថ្មី រវល់ធ្វើជំនួញណាស់មិនសូវមានពេលវេលាដើរលេងទេណាពូមីងបងប្អូន។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានចប់ គ្រប់គ្នាបន្ថែមថា ៖ ប្រពន្ធ​គ្រប់លក្ខណ៍​គឺអ៊ីចឹង ហ៊ា, បង ឌួង ឆាយ សំណាងណាស់ ជួប ម៉ីលី ដូចរើសបានដុំពេជ្រ អ៊ីចឹង, មានតិចណាស់មនុស្សស្រីទិញរបស់ហើយស្ដាយលុយ ស្អាត សុភាព រាបសារ, ឮប្អូនខ្ញុំថាគាត់ ជាកូនអ្នកមាន តែសាមញ្ញបំផុត អត់ហ៊ឺហា ឡូយឆាយ ដូចក្មេងខ្លះទេ គាត់សុភាពតាំងពីដើមហើយ, ប្អូនស្រីមិនមែនមនុស្សសម្ភារនិយម នៅក្មេងប៉ុន្តែចេះគិតគូរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាបបន្ថែមទៀត សូមមើលរូបភាពស្អាតៗខាងក្រោមនេះ ៖

Related posts

Leave a Comment