សូមរំលឹកឡើងវិញបន្តិចផងដែរថា ទស្សនិកជនទូទៅភាគច្រើន ពិតជាមិនទាន់ភ្លេចទេមើលទៅ នូវ អតីតតារាសម្តែងស្រីដ៏ស្រីឈ្មោះម្នាក់ គឺ អ្នកនាង ដាញ់ ម៉ូនីកា ជាក់ជាមិនខាន ដែលធ្លាប់សម្តែងដើរតួជា នាងទាវ ក្នុងរឿង «ទុំទាវ» ជំនាន់ឆ្នាំ2000។ កាលនោះ រឿងនេះ ផ្ទុះការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស ទោះមើលប៉ុន្មានដងក៏ដោយ ក៏នៅតែល្អមើល។
បើទោះឃ្លាតឆ្ងាយពីសិល្បៈក៏ដោយ តែអ្នកគាទ្រ តារាស្រីរូបនេះ នៅតែនឹករលឹក និងចងចាំគ្មានថ្ងៃប្រែពិសេស រឿងទំទាវ តែម្តង ដោយមានអ្នកខ្លះ មើលហើយ មើលទៀត នៅតែមិនចេះធុញទ្រាន់ នេះក៏ដោយសារតែតួអង្គក្នុងរឿងនេះសម្តែងសម គ្រប់ៗ ពិសេស តួនាងទាវ និង តួទុំ តែម្តង។
ក្រោយផ្អាកពីសិល្បៈអស់រយៈពេលជាយូរ អតីត តារាស្រីរូបនេះ និងស្វាមី កំពុងសាងក្តីសុខ និងសុភមង្គលជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួនជាមួយ កូនៗ នៅឯប្រទេសអូស្ត្រាលី។
ចំណែកថ្មីៗនេះ ក្នុងខែមករា ឆ្នាំ ២០២៣ ស្រាប់តែឃើញ ម៉ូនីកា មកលេងប្រទេសកំណើតរបស់ខ្លួនម្តងទៀតបាត់ តែលើកនេះ មកទំាងគ្រួសារតែម្តង មានស្វាមី និងកូនប្រុសស្រីរបស់ខ្លួន។ រំភើបចិត្តរឿងមួយពេក ម៉ូនីកា ទំលាយចេញមកថា
“ទីបំផុត ខ្ញុំបាននាំ ស្វាមី និងកូនៗ មកថតរូប នៅមុខព្រះបរមរាជវាំង ដ៏ស្រស់ស្អាត ដែលជាបេះដូង របស់ប្រជាជនខ្មែរ និងប្រទេសកម្ពុជាហើយ កូនគាត់សប្បាយចិត្តណាស់ បងប្អូនដែលអញ្ជើញមកលេងស្រុកខ្មែរកុំភ្លេចនាំក្រុមគ្រួសារមកថត រូបនៅកន្លែងនេះទុកជាអនុស្សាវរីយ៍ណា”។
ដើម្បីជ្រាបបន្ថែមទៀត តោះទៅមើលរូបភាពស្អាតៗ ដែល អតីតតួអង្គ នាងទាវមកលេងប្រទេសកម្ពុជា ទំាងគ្រួសារទំាងអស់គ្នា ថា រីករាយខ្លាំងប៉ុណ្ណានោះ ៖