ប្រិយមិត្តជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន គង់ ចំរើន ដែលជាអតីតបេក្ខជនធ្លាប់ចូលប្រឡងក្នុង កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia រដូវកាលទី ១ ដោយទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន។
បើទោះជា ចំរើន មិនទទួលបានពានរង្វាន់ក៏ដោយ ក៏អតីតបេក្ខជនរូបនេះនៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់អ្នកគាំទ្រ។
ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២០ ខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទក្រោមចំណងជើងថា “សង្សារចុងអូនល្អ” ដែលជាការបកស្រាយដោយ គង់ ចំរើន ហើយនិពន្ធទំនុកច្រៀងដោយ លី ស៊ីនហួន, និពន្ធបទភ្លេង និង សម្រួលតន្ត្រី ដោយ សាន់ សុវណ្ណឌីន។
ក្រោយពីស្តាប់ចប់ ធ្វើឲ្យប្រិយមិត្តជាច្រើនផ្ទុះការចាប់អារម្មណ៍ និងពេញចិត្តជាខ្លាំង នូវទឹកដមដ៏ពីរោះ របស់ ចំរើន ហើយមានអ្នកខ្លះទៀតលើកសរសើរថា “ពេញចិត្តសំឡេងគាត់ណាស់”, “ពីរោះប្លែកម៉្យាង”, “រង់ចាំយូរហើយឥឡូវបានមកដល់ហើយ”។ តោះដើម្បី កុំឲ្យខាតពេលយូរ ទៅស្តាប់ទាំងអស់គ្នា៕